អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បាននិយាយថា សហភាពអឺរ៉ុបបានយល់ព្រមជាផ្នែកមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ ដើម្បីផ្តល់ឲ្យចក្រភពអង់គ្លេសនូវលទ្ធភាព ទទួលបានកម្មវិធីវិទ្យាសាស្ត្រ នវានុវត្តន៍ និង អវកាសជាច្រើន ប៉ុន្តែរដ្ឋាភិបាលនិយាយថា ប្លុកនេះកំពុងបដិសេធ ក្នុងការបញ្ចប់ការចូលប្រើប្រាស់ បណ្តាលឲ្យខូចខាតដល់ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ ។
សហភាពអឺរ៉ុប ត្រូវតែបញ្ចប់ការពន្យារពេលជាបន្តបន្ទាប់ជុំវិញ ការចូលដំណើរការរបស់ចក្រភព អង់គ្លេស ទៅកាន់កម្មវិធីស្រាវជ្រាវ វិទ្យាសាស្ត្ររបស់ប្លុក បន្ទាប់ពី Brexit រដ្ឋាភិបាល បានទាមទារនៅពេលវាចាប់ផ្តើម សកម្មភាពផ្លូវច្បាប់ ។ វាបានបន្តថា ការពន្យារពេលនេះ បានរារាំងចក្រភព អង់គ្លេស ពីការចូលទៅកាន់ Horizon Europe ជាកម្មវិធីផ្តល់មូល និធិដ៏សំខាន់របស់ EU សម្រាប់ការស្រាវជ្រាវ និងការច្នៃប្រឌិត និង Copernicus ជាកម្មវិធីអង្កេតផែនដី ដែលផ្តល់ទិន្នន័យ ស្តីពីការប្រែប្រួលអាកាសធាតុ ។
គ្រោងការណ៍ផ្សេងទៀត ដែលត្រូវបានរងផលប៉ះពាល់ រួមមានកម្មវិធីស្រាវជ្រាវ នុយក្លេអ៊ែរ Euratom និងការចូល ទៅកាន់ការឃ្លាំមើល និងការតាមដានអវកាស ។ រដ្ឋមន្ត្រីការបរទេសលោស្រី Liz Truss ជាអ្នកដឹកនាំជួរ មុខរបស់ Tory បាននិយាយថា EU កំពុងបំពានយ៉ាងច្បាស់ លើកិច្ចព្រមព្រៀងរបស់យើង ដោយព្យាយាមម្តងហើយម្តងទៀត ដើម្បីធ្វើនយោបាយលើកិច្ចសហប្រតិបត្តិការ វិទ្យាសាស្ត្រសំខាន់ៗ ដោយការបដិសេធ មិនព្រមបញ្ចប់ការចូលប្រើប្រាស់កម្មវិធី សំខាន់ៗទាំងនេះ ។
លោស្រីបានបន្ថែមថា យើងមិនអាចអនុញ្ញាតឲ្យរឿងនេះ បន្តបានទេ ។ នោះហើយជាមូលហេតុ ដែលឥឡូវនេះចក្រភពអង់គ្លេស បានចាប់ផ្តើមការពិគ្រោះយោបល់ ជាផ្លូវការហើយនឹងធ្វើអ្វីគ្រប់យ៉ាង ចាំបាច់ដើម្បីការពារ សហគមន៍វិទ្យាសាស្ត្រ៕