ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២សីហា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ កម្មវិធី Miss Grand Cambodia 2022 បានឈានដល់វគ្គពិសេស ដោយបេក្ខនារីទាំង៣៥រូប ពួកគេបានបង្ហាញសម្ថភាពដើរបង្ហាញម៉ូដ ឈុតប៊ីគីនីនៅចំពោះមុខគណៈកម្មារការ ក្នុងការផ្ដល់ពិន្ធុដល់តាមរយៈការបញ្ចេញសម្ថភាព យ៉ាងទាក់ទាញរបស់ស្រីស្អាតនីមួយៗ ។
ក្នុងចំណោម បេក្ខនារីទាំង៣៥រូប ដែលសុទ្ធតែមានរូបសម្បត្តិស្រស់ស្អាត និងសមត្ថភាពខ្លាំង ហើយក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ជាបេក្ខនារីរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលរាងកាយរបស់នាងអំណោយផលខ្លាំង ទៅលើសម្លៀកបំពាក់សិចស៊ី ជាពិសេសឈុតប៊ីគីនី ដែលត្រូវនឹងប្រធានបទកម្មវិធីតែម្ដង ។
ជាការពិតណាស់ស្រីស្រស់វ័យ ២៣ ឆ្នាំខាងលើ កំពុងផ្សព្វផ្សាយសម្រស់ ដ៏ស្រស់ត្រកាលរបស់នាង តាមរយៈបណ្ដាញសង្គម រួមជាមួយការងារម៉ូឌែលផងដែរ។ ហើយគ្រប់កាលទេសៈ នៃការតុបតែងខ្លួនរបស់នាង ឃើញថាពិតជាសមសួនមិនថាទាំងសិចស៊ី និងបុរាណ នោះទេគឺសុទ្ធតែស្រស់ស្អាត និងទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ។
តួយ៉ាងនៅក្នុងវគ្គពិសេស ដែលជាវិញ្ញាសារស្លៀកឈុតប៊ីគីនី បង្អួតសម្រស់នេះផងដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទាក់ទាញពាក្យពោលសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងមិត្តភក្ដិ ហើយភាគច្រើនពួកគេទាំងនោះ សុទ្ធតែហ៊ាននិយាយ វត្តីសារ៉ាវឌ្ឍី អាចនឹងក្លាយជាម្ចាស់មកុដថែមទៀតផង ។
គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅតែពីំមានសម្រស់ស្អាតដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាងគឺជាអតីតនិស្សិតបញ្ចប់ ការសិក្សា ផ្នែក ទេសចរណ៍ ហើយក៏បានហក់ចូលក្នុងសិល្បៈ តាមរយៈការប្រឡង បវរកញ្ញា កម្ពុជា ឆ្នាំ ២០២០ ។ ត្បិតតែមិនបានក្លាយជាម្ចាស់មកុដ នៅក្នុងកម្មវិធីប្រឡង បវរកញ្ញា កម្ពុជា ឆ្នាំ ២០២០ ពិតមែន ប៉ុន្តែនាងត្រូវបានគេមើលឃើញពីទេពកោសល្យ និងសម្រស់រហូតផ្ដល់ឱកាសជា បរវកញ្ញាតំណាងឱ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី បវរកញ្ញា អន្តរទ្វីប ប្រចាំឆ្នាំ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប៕ ដោយ៖ ម៉ានី