បច្ចេកវិទ្យា

នាវាផ្ទុកយន្តហោះចម្បាំង ធំបំផុតរបស់ឥណ្ឌា ដាក់ឲ្យចូលបម្រើការងារ ជាលើកដំបូង

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះប្រទេសឥណ្ឌា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាអំណាចធំៗ លើលោកតាមរយៈការប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនាវាដឹកយន្តហោះធំបំផុតរបស់ប្រទេស និងជាផលិតផលផលិតដោយខ្លួនឯងផង ជាលើកដំបូង INS(IndianNaval Ship) Vikrant។

ពិធីដាក់ឲ្យប្រើប្រាស់ក្រោមវត្តមាន ចូលរួមសពីសំណាក់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដោយលោកនាយករដ្ឋមន្ត្រី បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃមួយនេះ។លោកថ្លែងថា៖ នាវាដែលមានតម្លៃ ២,៥ពាន់លានដុល្លារមួយគ្រឿងនេះ គឺជាការបង្ហាញនូវប្រពៃណី ដែនសមុទ្រដ៏រុងរឿងរបស់យើងនិងក៏ជានិមិត្តសញ្ញា ដ៏គួរឲ្យមានមោទនភាពបំផុត របស់ឥណ្ឌាផងដែរ។

លោក Modi បន្តថា៖បច្ចុប្បន្ននាវាផ្ទុកយន្តហោះចម្បាំង គឺជាគ្រឿងចម្បាំងដែលអាចផលិតបានតែក្នុងប្រទេស ដែលកំពុងអភិវឌ្ឍប៉ុណ្ណោះ ហើយឥណ្ឌាបានឈានមួយជំហ៊ាន ដ៏ធំក្នុងកិច្ចការងារនេះ ក្នុងនាមជាមហាអំណាចមួយ របស់ពិភពលោកដែរ។

នាវានេះអាចផ្ទុកយន្តហោះ បានរហូតទៅដល់៣០គ្រឿង រួមមានទាំងយន្តហោះផលិតដោយឥណ្ឌា MiG-29K, ឧទ្ធម្ភាគចក្រKa-31និងក៏ដូចជាឧទ្ធម្ភាគចក្រ MH-50R ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top