ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ព្រមានចាត់វិធានការសងសឹក ក្នុងករណីមានការ រឹតបន្តឹងទិដ្ឋាការ របស់សហភាពអឺរ៉ុប

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងចាត់វិធានការសងសឹក យ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហភាពអឺរ៉ុប ណែនាំជាផ្លូវការនូវការ រឹតបន្តឹងទិដ្ឋាការ លើពលរដ្ឋរុស្ស៊ី ។

លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់ លើការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ហើយការសងសឹកវិញ ស៊ីមេទ្រីឬអត់ ប្រាកដជានឹងឆ្លើយតបនឹងផល ប្រយោជន៍របស់រុស្ស៊ី។

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការ ដែលប្លុកមាន ជាមួយប្រទេសរុស្ស៊ី។

ការសម្រេចចិត្តដែលមិនទាន់មាន ភាពស្របច្បាប់នឹងកាត់បន្ថយយ៉ាងខ្លាំង នូវចំនួនទិដ្ឋាការថ្មី ដែលចេញដោយរដ្ឋសមាជិក សហភាពអឺរ៉ុប ដល់ពលរដ្ឋរុស្ស៊ី និងធ្វើឱ្យដំណើរការ ដើម្បីទទួលបានទិដ្ឋាការកាន់តែយូរ និងកាន់តែពិបាក ៕

Most Popular

To Top