កីឡា

Phillips នឹងខកការប្រកួត របស់អង់គ្លេស ដោយសាររបួសស្មា

កីឡាករខ្សែបម្រើការពារ Kalvin Phillips នឹងអាចជួបបញ្ហា ក្នុងការបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ អង់គ្លេស ជាមិនខាន នៅសប្តាហ៍នេះដោយសារតែបញ្ហារបួសស្មា មិនទាន់ជាសះស្បើយ ។

កីឡាករខ្សែបម្រើការពារ របស់ក្លឹបមេឃខៀវរូបនេះ បានខកខានការប្រកួតជ័យជំនះ កាលពីថ្ងៃសៅរ៍ម្សិលមិញ ទៅហើយក្នុងលទ្ធផល ៣ទល់នឹង០ជាមួយនឹងក្រុម Wolves ហើយពេលនេះ Phillips កំពុងស្ថិតនៅ ក្នុងការត្រួតពិនិត្យថា នឹងត្រូវព្យាបាលឬត្រូវវះកាត់ ។

គួរឲ្យដឹងដែរថា កីឡាកររូបនេះ បានទទួលរង របួសស្មាអស់រយៈពេលជាច្រើន សប្តាហ៍មកហើយគិតចាប់ តាំងតែពីពេល នៃការប្រកួតមិត្តភាព ជាមួយនឹងក្រុម Barcelona ប៉ុន្តែក្រោយការវិលត្រឡប់ និងប្រកួតជាមួយ នឹងLeeds គាត់ក៏បានទទួលរង របួសសាជាថ្មី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top