ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា នៅមិនទាន់ ទម្លាក់បទថ្មីជូនមហាជនស្តាប់នៅឡើយទេ ប៉ុន្តែតារាស្រីវ័យ៣៨ឆ្នាំរូបនេះ បានប្តូររសជាតិថ្មី ចេញបទចម្រៀងបែបសាសនាយេស៊ូគ្រិសជំនួសវិញ។
តែអ្វីដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះអ្នកនាងពេជ្រ សោភា បានបង្ហោះរូបភាព និងចំណងជើង ដូចកំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំ លាឈ្មោះ ជាស្រ្តីមេម៉ាយ ព្រោះ ពេជ្រ សោភា អាយុកាន់តែច្រើនល្មមដល់ពេលវេលាសាងជីវិតគូម្តងទៀតហើយ។
ពេជ្រ សោភា បានសរសេរចំណងជើងអមជាមួយរូបភាពថ្មីបង្ហោះ នៅលើផេកថា ៖ «មិនដឹងជាកូនក្រមុំអ្នកណាទេអ្នកអើយ ស្អាតអីយ៉ាងនេះ សំខាន់ខ្ញុំជិតបានប្តីដែរហើយ ចាំមើលខ្ញុំអួតម្តង»។ ម្ចាស់បទ «ស្រីល្ងង់» ខាងលើនេះ បានសរសេរសំណេរមួយទៀតថា «ចាំតិចនឹងឃើញមុខម្ចាស់ហើយ» ។
ការបញ្ចេញសំណេរ ទាំងនេះ ក៏ធ្វើឱ្យមហាជនគិថា ពេជ្រ សោភា ជិតក្លាយជា កូនក្រមុំហើយ ប៉ុន្តែតារាស្រីរូបនេះនៅ មិនទាន់បង្ហើប អត្តសញ្ញាណ ច្បាស់លាស់ថា កូនកំលោះរបស់នាងគឺជានរណានៅឡើយ៕
ដោយ៖ ម៉ានី