កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ក្នុងការប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួន Everton យប់មិញនេះ ត្រូវបានប្តុរចេញទាំងមិនទាន់អស់ចិត្ត និងដោយមានទឹកភ្នែកទៀតផង ដោយសារតែកាន់តែកៀកមកដល់ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទៅហើយនោះ។
កីឡាករប្រេស៊ីលរូបនេះ បានទទួលរងរបួសចាស់នៅក្នុងការប្រកួតដើមតង់ទី២ហើយ ត្រូវបានប្តុរជំនួសវិញដោយកីឡាករ Yves Bissouma នៅនាទីទី៥២ទាំង ដែលកីឡាកររូបនេះមានទឹកមុខ មិនសូវសប្បាយចិត្តឡើយ។
ការប្រកួតបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តទៅនៅខែក្រោយ ប៉ុន្តែកីឡាករ័យ២៥ឆ្នាំរូបនេះ នឹងត្រូវសម្រាកព្យាបាលរបួសមួយ រយៈដោយមិនទាន់ច្បាស់អំពីស្ថានភាពយ៉ាងណាឡើយ ដោយកីឡាករផ្ទាល់បានចេញមកបញ្ជាក់ ទាំងទឹកភ្នែកប្រាប់ ESPN Brasil ថាវាគឺជារឿងដែលលំបាក ក្នុងការប្រាប់ពីស្ថានភាពប៉ុន្តែសង្ឃឹមថា របួសនឹងអាចជាសះស្បើយទាន់ក្តីសុបិន្តលេងនៅ World Cup ជូនក្រុមជម្រើសជាតិ៕ ប្រែសម្រួល៖ស៊ុនលី