ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានថា ប្រសិនណាតូ បញ្ជូនទ័ពចូលអ៊ុយក្រែន វានឹងក្លាយជាមហន្តរាយ ពិភពលោក

បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល – រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនងដោយផ្ទាល់ ជាមួយកងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើ NATO អាចនឹងបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនទេ ប្រសិនបើប្រទេស នេះជិតចាញ់ក្នុងជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនោះ លោក ពូទីន បាននិយាយថា នេះនឹងជា “ជំហានដ៏គ្រោះថ្នាក់ ដែលអាចនាំឱ្យមានមហន្តរាយពិភពលោក” ។

លោក ពូទីន បាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នកដែលនិយាយ អំពីរឿងនេះ នឹងមានបញ្ញាគ្រប់គ្រាន់ដើម្បីការពារ ជំហានដ៏គ្រោះថ្នាក់បែបនេះកុំឱ្យកើតឡើង” ។

មេដឹកនាំ​រុស្ស៊ី​រូបនេះក៏​បាន​និយាយ​ដែរ​ថា វា​ចាំបាច់​ត្រូវ​យល់​ពី​អត្ថន័យ​មួយ ​នៃ​ពាក្យ «​ចាញ់​» ក្នុង​បរិបទ​នៃ​វិបត្តិ​អ៊ុយក្រែន។

លោក​បាន​បន្ថែមថា “មនុស្សគ្រប់គ្នាអាចយល់ពីរឿងនេះខុសគ្នា” ដោយពន្យល់ថា អ្នកខ្លះប្រហែលជាបានឃើញរួចហើយថាតំបន់ គ្រីមៀ បានបោះឆ្នោតឱ្យក្លាយជា ផ្នែកមួយនៃប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៤0 ជាការបរាជ័យសម្រាប់អ៊ុយក្រែន។ លោក​បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​យល់​ពី​អត្ថន័យ​នៃ​ការ​បរាជ័យ​៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top