ព័ត៌មានអន្តរជាតិ

ការសិក្សា​ ៖ ការគេង មិនបានគ្រប់គ្រាន់បង្កើន ហានិភ័យ នៃជំងឺរ៉ាំរ៉ៃច្រើន មុខសម្រាប់មនុស្សចាស់

បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា រយៈពេល នៃការគេងខ្លីនៅអាយុ ៥០ ឆ្នាំ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ហានិភ័យខ្ពស់នៃការស្លាប់ ២៥ភាគរយ ភាគច្រើនផងដែរដោយសារតែទំនាក់ ទំនងរបស់វាជាមួយ នឹងការកើនឡើងហានិភ័យ នៃលក្ខខណ្ឌរយៈពេលវែង ។

ការសិក្សាថ្មីមួយបានបង្ហាញថា ការគេង មិនបានគ្រប់គ្រាន់ ជារៀងរាល់យប់ អាចបង្កើនហានិភ័យ ដល់មនុស្សវ័យចំណាស់ ក្នុងការវិវត្តទៅ ជាជំងឺរ៉ាំរ៉ៃជាច្រើន។ ទិន្នន័យពីមនុស្សមាន សុខភាពល្អជិត ៨,០០០នាក់ មានអាយុ ៥០, ៦០ និង៧០ បានរកឃើញថា អ្នកដែលគេងរយៈពេល ៥ ម៉ោង ឬតិចជាងនេះគឺរហូតដល់ ៤០ ភាគរយទំនង ជាវិវត្តទៅជាស្ថានភាពសុខភាព រយៈពេលវែង ២ ឬច្រើនជាងអ្នក ដែលបានបិទភ្នែក៧ម៉ោង ។

ហានិភ័យគឺខ្ពស់បំផុត សម្រាប់អ្នក ដែលមានអាយុ ៧០ ឆ្នាំ ខណៈវាមាន ៣២ភាគ រយសម្រាប់អ្នកដែលមានអាយុ ៦០ និង ៣០ ភាគរយសម្រាប់មនុស្សអាយុ ៥០ ឆ្នាំ ។ ក្នុងចំណោមជំងឺត្រូវបានចាត់ទុកថា មានដូចជា ជំងឺទឹកនោមផ្អែម មហារីក ជំងឺសរសៃឈាមបេះដូង ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេង។ ទិន្នន័យនេះបានមកពីការសិក្សា ជាក្រុមបានបង្កើតឡើងកាលឆ្នាំ ១៩៨៥ ដោយ Universite Paris Cite, University College London និងវិទ្យាស្ថានសុខភាពជាតិ នៃប្រទេសបារាំង ។

អ្នកស្រាវជ្រាវម្នាក់ Severine Sabia បាននិយាយថា ការសិក្សារបស់យើងដោយផ្អែកលើទិន្នន័យលើបុរស និងស្ត្រីជាង ៧,000 នាក់បានតាមដានអស់ រយៈពេល ២៥ ឆ្នាំបានរាយការណ៍ថា រយៈពេល នៃការគេងខ្លី ពីពាក់កណ្តាលដល់ជីវិតចុងក្រោយ ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងការឆ្លងជាបន្តបន្ទាប់ ៕

Most Popular

To Top