បច្ចេកវិទ្យា

តារាវិទូ បានគូសផែនទីអដ្ឋិធាតុនៃផ្កាយដែលស្លាប់ បង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល

អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា Cassiopeia A ជា Supernova ដែលស្លាប់មុននេះ ត្រូវបានសិក្សាដោយប្រើតេឡេស្កុបវិទ្យុ និង អង្គការ NASA Chandra X-ray Observatory ឥឡូវនេះវាត្រូវបានពិនិត្យដោយក្រុមអង្កេតអវកាសថ្មីមួយឈ្មោះថា Imaging X-ray Polarimetry Explorer។


អដ្ឋិធាតុរបស់ផ្កាយដែលផ្ទុះត្រូវបានគេពិនិត្យពិស្តារជាលើកដំបូង ដោយប្រើតេឡេស្កុបភ្ជាប់ជាមួយឧបករណ៍សង្កេតបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំមុន ក្រុមតារាវិទូបានគូសផែនទី និងវាស់វែងកាំរស្មី X-rays polarized នៃសំណល់ Supernova Cassiopeia A ដែលបានស្លាប់។ ណាសា និងទីភ្នាក់ងារអវកាសអ៊ីតាលីបានសហការគ្នាលើ Imaging X-ray Polarimetry Explorer (IXPE) ត្រូវបានបាញ់បង្ហោះទៅកាន់តារាវិថីកាលពីខែធ្នូឆ្នាំមុន។


វាមានតេឡេស្កុបចំនួន ៣ ត្រូវបានរចនាឡើងដើម្បីវាស់ស្ទង់ប្រហោងខ្មៅ ផ្កាយ និងបាតុភូតអន្តរតារាផ្សេងទៀត។ ណាសាបាននិយាយថា Cassiopeia A ត្រូវបានជ្រើសរើស ព្រោះវាបានបង្កើតរលកឆក់លឿនបំផុតមួយចំនួនមិនធ្លាប់មានក្នុង Milky Way នៅពេលវាដួលរលំ។


ផ្កាយនេះពីមុនត្រូវបានសិក្សាដោយប្រើតេឡេស្កុបវិទ្យុ និងឧបករណ៍អង្កេតកាំរស្មីអ៊ិច Chandra ចាស់របស់ណាសា ហើយរូបភាពផ្សំថ្មីដែលចេញផ្សាយដោយណាសាត្រូវបានធ្វើឡើងដោយប្រើទិន្នន័យពី IXPE ទាំងនោះ។ តារាវិទូមានការភ្ញាក់ផ្អើលចំពោះការរកឃើញរបស់ IXPE ជាពិសេសទាក់ទងនឹងឥរិយាបទនៃដែនម៉ាញេទិចរបស់ផ្កាយ៕

Most Popular

To Top