ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក​ Zuckerberg ធ្លាក់ចុះដល់ទៅ ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

បរទេស៖ យោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Bloomberg កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ស្ថាបនិក Facebook លោក Mark Zuckerberg នៅក្នុងឆ្នាំនេះបានធ្លាក់ចុះប្រមានជា ១០០ពាន់លានដុល្លារមកហើយ។

ប្រភពដដែលបានបន្ត សរសេរទៀតថា ទំហំធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន របស់សេដ្ឋីមានទ្រព្យច្រើនជាងគេបំផុត របស់ពិភពលោករូបនេះ បានធ្វើឲ្យគាត់ធ្លាក់ចុះ ពីកំពូលបញ្ជីអ្នកមាន ទ្រព្យសម្បត្តិច្រើនបំផុតរបស់ ពិភពលោកទាំង១០។

ទ្រព្យសម្បត្តិរបស់លោក Zuckerberg នៅពេលនេះមានត្រឹមតែ ៣៨,១ពាន់លានដុល្លារ មានន័យថាគាត់បានធ្លាក់មកត្រឹម ចំណាត់ថ្នាក់លេខ២៨ប៉ុណ្ណោះ របស់បញ្ជីរបស់ពិភពលោក ខណៈដែលទ្រព្យរបស់គាត់ធ្លាប់ឡើងទៅដល់ ១៤២ពាន់លានដុល្លារ កាលពីខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី៣បន្ទាប់ពី Jeff Bezos និង Bill Gates ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top