កីឡា

ភ្នាក់ងារ Ansu Fati កំពុងចរចាជាមួយនឹង PSG

The TodoFichajes ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ភ្នាក់ងាររបស់កីឡាករAnsu Fati គឺលោក Jorge Mendes បានកំពុងផ្តល់ឱកាសឲ្យក្លឹប PSG ដើម្បីអាចចរចានាំយក តារាឆ្នើមរបស់ក្លឹប Barcelona ម្នាក់នេះទៅលេងនៅប្រទេស
បារាំងហើយនាពេលខាងមុខ។

តារាឆ្នើមពាក់អាវលេខ១០របស់ Barcelona រូបនេះមួយរយៈចុងក្រោយ ហាក់មានបញ្ហាមិនសូវ បានបង្ហាញខ្លួនច្រើនឡើយ ជាមួយនឹងក្លឹបដែលនេះមានន័យថា វានឹងក្លាយទៅជាការបាត់បង់ ឱកាសរបស់កីឡាករ ដើម្បីបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្បាញ នាការប្រកួតពានរង្វាន់នានា ក្នុងពេលខាងមុខជាមិនខាន។

ក្រៅពីនោះបញ្ហាផ្សេងទៀតដូចជាក្លឹប Barcelona ត្រូវបានធ្លាក់ចេញពីពាន Champions League ជាដើមផងនិងបញ្ហាផ្ទៃក្នុង របស់ក្លឹបផងបានកំពុងធ្វើឲ្យមាន ការសម្រេចចិត្តពីសំណាក់កីឡាកររូបនេះ ជាមិនខានចំពោះអនាគតរបស់ខ្លួន៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top