តិចសាស់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីសហព័ន្ធបានឲ្យដឹងថា យន្តហោះយោធាចំណាស់២គ្រឿងបានបុកគ្នានៅកណ្តាលអាកាសកាលពីថ្ងៃសៅរ៍ នៅឯការតាំងពិព័រណ៍យន្តហោះរំលឹកខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងដាឡាស មន្ត្រីសហព័ន្ធបានឲ្យដឹងថា ធ្លាក់ដល់ដីមុនពេលផ្ទុះ មានអណ្តាតភ្លើង ។
គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួស ឬស្លាប់នោះទេនៅក្នុងហេតុការណ៍យន្តហោះបុកគ្នានេះ ។
ក្រសួងអាកាសចរណ៍សហព័ន្ធ ហៅកាត់ថា FAA) បានឲ្យដឹងថា ឧប្បត្តិហេតុកាលពីព្រឹកថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក Boeing B-17 Flying Fortress សម័យសង្គ្រាមលោកលើកទី២ និងយន្តហោះចម្បាំង Bell P-63 Kingcobra ដែលកំពុងហោះហើរនៅឯ Wings Over Dallas Airshow នៅអាកាសយានដ្ឋានប្រតិបត្តិ Dallas ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងដូច្នេះ ។
ក្រសួងអាកាសចរណ៍ បានឲ្យដឹងថា ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងធ្លាក់យន្តហោះនេះ មន្ត្រីអាកាសយានដ្ឋានបាននៅលើបណ្តាញ Twitter ប៉ុន្តែមិនច្បាស់ថា មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះទាំង២នេះនោះទេ ។
លោក Hank Coates ប្រធាន និងជានាយកប្រតិបត្តិនៃកងទ័ពអាកាស Commemorative Air Force (CAF) ដែលជាក្រុមឧទ្ទិសដល់ការអភិរក្សយន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី២ បានប្រាប់ដល់សន្និសីទសារព័ត៌មានថា យន្តហោះ B-17 ជាធម្មតាមាននាវិកពី៤ទៅ៥នាក់ ។
លោក Coates បានឲ្យដឹងទៀតថា យន្តហោះ P-63 ត្រូវបានគ្រប់គ្រងដោយអ្នកបើកយន្តហោះតែម្នាក់គត់ ប៉ុន្តែនឹងមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនៅគ្រាដែលធ្លាក់នោះ ឈ្មោះ ឬលក្ខខណ្ឌរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា