សេដ្ឋកិច្ច​

ក្រុមហ៊ុន Amazon ចាប់ផ្តើមការបញ្ឈប់ការងារយ៉ាងច្រើន ក្នុងចំណោមបុគ្គលិក សាជីវកម្មរបស់ខ្លួន

ញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Amazon បានចាប់ផ្តើមការបញ្ឈប់បុគ្គលិកយ៉ាងច្រើន នៅក្នុងចំណាត់ថ្នាក់សាជីវកម្មរបស់ខ្លួន ដោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយគេ ក្នុងការកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំពេលមានការកើនឡើង នៃការភ័យខ្លាចអំពីបរិយាកាសសេដ្ឋកិច្ច កាន់តែទូលំទូលាយ។

ក្រុមហ៊ុនបានជូនដំណឹងដល់អាជ្ញាធរ ក្នុងតំបន់ក្នុងរដ្ឋកាលីហ្វ័រញ៉ាថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ២៦០ នាក់នៅកន្លែងផ្សេងៗ ដែលជួលអ្នកវិទ្យាសាស្ត្រទិន្នន័យ វិស្វករផ្នែកទន់ និងបុគ្គលិកសាជីវកម្មផ្សេងទៀត។ ការកាត់បន្ថយការងារទាំងនោះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៧ ខែមករា។ Amazon នឹងមិនបញ្ជាក់ថា តើការបញ្ឈប់ការងារប៉ុន្មាននាក់ទៀត អាចមានសម្រាប់ការងារលើសពីអ្វី ដែលបានបញ្ជាក់តាមរយៈច្បាប់ ស្តីពីការកែតម្រូវការងារ និងការបណ្តុះបណ្តាលឡើងវិញ របស់រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេស្គាល់ថា ជា WARN តម្រូវឲ្យក្រុមហ៊ុន ផ្តល់ការជូនដំណឹង ៦០ ថ្ងៃ ប្រសិនបើពួកគេមាន ៧៥ ឬច្រើនជាងនេះពេញម៉ោង ឬ កម្មករក្រៅម៉ោង។

Amazon មានបុគ្គលិកជាង ១.៥ លាននាក់ នៅទូទាំងពិភពលោក ដែលភាគច្រើនជាបុគ្គលិកធ្វើការមួយម៉ោង។ ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេត ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សផ្សេងទៀត បានឃើញប្រាក់ចំណេញយ៉ាងច្រើន ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ដោយសារតែអ្នកដើរទិញឥវ៉ាន់តាមផ្ទះ បានទិញទំនិញកាន់តែច្រើន តាមអ៊ីនធើណេត។ ប៉ុន្តែកំណើនប្រាក់ចំណូល បានថយចុះ ខណៈជំងឺរាតត្បាតដ៏អាក្រក់បំផុត បានធូរស្រាល ហើយអ្នកប្រើប្រាស់ពឹងផ្អែកតិច លើពាណិជ្ជកម្មអេឡិចត្រូនិក។

ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Seattle បានរាយការណ៍ពីការខាតបង់ ចំនួនពីរដងជាប់គ្នានៅឆ្នាំនេះ ជំរុញភាគច្រើនដោយការសរសេរចុះតម្លៃ នៃការវិនិយោគភាគហ៊ុនរបស់ខ្លួន ក្នុងការចាប់ផ្តើមបង្កើតរថយន្តអគ្គិសនី Rivian Automotive ។ ក្រុមហ៊ុន បានត្រលប់ទៅរកប្រាក់ចំណេញ ក្នុងត្រីមាស៣ 3 ប៉ុន្តែវិនិយោគិនមានភាពអាប់អួរ ចំពោះប្រាក់ចំណូលខ្សោយជាងការរំពឹងទុក និងការព្យាករណ៍មិនច្បាស់លាស់ សម្រាប់ត្រីមាសបច្ចុប្បន្ន ជាធម្មតាល្អសម្រាប់អ្នកលក់រាយ ដោយសាររដូវកាលទិញទំនិញ ថ្ងៃឈប់សម្រាក៕ ដោយ៖លី ភីលីព

Most Popular

To Top