បច្ចេកវិទ្យា

ស្វីស អាចក្លាយ ជាប្រទេសដំបូង ក្នុងការដាក់បម្រាម ប្រើប្រាស់ រថយន្តអគ្គិសនី

បរទេស ៖ សារព័ត៌មានប្រចាំថ្ងៃ របស់ប្រទេសស្វីស Der Spiegel កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការចេញផ្សាយថា រដ្ឋាភិបាលកំពុងពិចារណាក្នុង ការក្លាយខ្លួន ទៅជាប្រទេសដំបូងបំផុត ក្នុងការកំណត់ចំនួន នៃការប្រើប្រាស់រថយន្តអគ្គិសនី ។

គោលបំណង នៃការសម្រេចចិត្តនេះធ្វើឡើង នៅក្នុងពេលដែលរដ្ឋាភិបាល បាននឹងកំពុងព្យាយាមធ្វើការទប់ស្តាក់ វិបត្តិថាមពល ដែលកំពុងដុនដាបខ្លាំង នៅរដូវរងារនេះជាពិសេស ។

ទោះបីជាយ៉ាងណាក្តី សេចក្តីព្រាងនេះ នៅមិនទាន់បានធ្វើការអនុម័ត នៅឡើយហើយក្នុងនោះ បានបញ្ជាក់ថា រថយន្តអគ្គិសនីគឺ នឹងមិនត្រូវបានអនុញ្ញាតិ ឲ្យប្រើប្រាស់ឡើយលុះត្រាណា តែក្នុងស្ថានភាព ដ៏ចាំបាច់បំផុតណាមួយ។

គួរឲ្យដឹងដែរថា ប្រទេសស្វីស គឺជាប្រទេសដែលអាចទាញយក ថាមពលអគ្គិសនីប្រើប្រាស់ក្នុងស្រុក ចេញពីស្ថានីយ៍ថាមពលខ្យល់ និងធម្មជាតិផ្សេងទៀត ដូចជាទំនប់វារីអគ្គិសនី នៅតាមទន្លេជាច្រើន កន្លែងក្នុងប្រទេស ប៉ុន្តែមួយភាគផ្សេងទៀត ដែលត្រូវបាននាំចូលពីបារាំង និងអាល្លឺម៉ង់កំពុងជួប បញ្ហាទើបធ្វើឲ្យថាមពល ក្នុងប្រទេសរងការ ខ្វះខាតបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top