Wales ៖ ព្រះអង្គម្ចាស់ នៃប្រទេស Wales បានមានព្រះបន្ទូលថា ទ្រង់មានជំនឿដូចគ្នាថា ពិភពលោកអាចជួសជុល និងបង្កើតភពផែនដី របស់យើងឡើងវិញ ដូចពេលដែល John F Kennedy បាននិយាយថា លោកជឿថា មនុស្សអាចចុះចត នៅលើព្រះច័ន្ទ បានយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ព្រះអង្គម្ចាស់ William បានពិពណ៌នា អំពីពេលវេលាបច្ចុប្បន្នថា ជាទសវត្សរ៍ដ៏សំខាន់ ក្នុងការព្យាយាមយកឈ្នះលើការបំផ្លិចបំផ្លាញនៃជម្រកតែមួយគត់ និងការបំពុលបរិយាកាស និងមហាសមុទ្រ ។ ថ្លែងក្នុងអំឡុងខ្សែ ភាពយន្តបានចាក់ ផ្សាយក្នុងពិធីនៅទីក្រុងបូស្តុនសម្រាប់រង្វាន់ Earthshot របស់ព្រះអង្គម្ចាស់ ដែលផ្តល់កិត្តិយស ដល់អ្នកត្រួសត្រាយ ផ្នែកបរិស្ថាន ព្រះអង្គម្ចាស់ បានបន្ទូលថា ពី Moonshot ទៅ Earthshot ហាក់ដូចជាមិនអាច ដោះស្រាយបានអាចត្រូវបានដោះស្រាយ ។
នៅខែឧសភា ឆ្នាំ ១៩៦១ លោកប្រធានាធិបតី Kennedy បានប្រកាសទៅកាន់សភា អំពីគោលដៅ នៃការចុះចតបុរសម្នាក់ នៅលើភពព្រះច័ន្ទ នៅចុងបញ្ចប់នៃទសវត្សរ៍នេះ ។ ៧ឆ្នាំក្រោយមក អវកាសយានិក Neil Armstrong បានក្លាយជាមនុស្សដំបូងគេ ដែលបានឡើងលើភពព្រះច័ន្ទ ។
អំឡុងពេលភាពយន្ត ព្រះអង្គម្ចាស់ William និយាយថា ផែនដីមានភាពអស្ចារ្យ ហើយផ្តល់ឲ្យយើងនូវអ្វីៗ ជាច្រើនគឺភាពស្រស់ស្អាត ការចង់ដឹងចង់ឃើញ ភាពរីករាយ ហើយសំខាន់បំផុត ផែនដីផ្តល់ជីវិត ដល់យើង ។ យូរពេក ពួកយើងជាច្រើន បានទទួលយកអ្វីគ្រប់យ៉ាង ដែលភពផែនដី របស់យើងផ្តល់ឲ្យយើង ៕