ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា អង្គការណាតូត្រូវតែរៀបចំការធានាសន្តិសុខដល់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គួរតែរៀបចំការធានាជាយថាហេតុសម្រាប់សន្តិសុខរបស់រុស្ស៊ី បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ លោក Macron គឺជាមេដឹកនាំទីពីរនៃប្រទេសសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាដោយបើកចំហអំពីទំនាក់ទំនងនាពេលអនាគតរបស់លោកខាងលិចជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ TF1 និង LCI របស់ប្រទេសបារាំង លោក Macron បានពណ៌នាជំនួបរបស់លោកជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងសប្តាហ៍នេះថាជា “ជោគជ័យ” ដោយបន្ថែមថា មេដឹកនាំទាំងពីរបានចាប់ផ្តើមពិភាក្សាពីអ្វីដែល “សន្តិភាព” បន្ទាប់ពីជម្លោះនៅអ៊ុយក្រែននឹងមើលទៅមុខ។

លោក Macron បានទទួលស្គាល់ការព្រួយបារម្ភរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលថា “ណាតូនឹងដាក់ពង្រាយអាវុធដែលនឹងគំរាមកំហែងដល់ប្រទេសរុស្ស៊ី” ហើយបាននិយាយថា សមាជិកនៃសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក “ចាំបាច់ត្រូវរៀបចំ” ដើម្បីផ្តល់ “ការធានាសន្តិសុខដល់សហព័ន្ធរុស្ស៊ី” នៅពេលដែលទីក្រុងមូស្គូចូលរួមជាមួយទីក្រុងគៀវ និងលោកខាងលិច នៅតុចរចា។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលលោក Macron បាននិយាយថា អង្គការណាតូ ទំនងជានឹងជា “ប្រធានបទមួយសម្រាប់សន្តិភាព” លោកបានគាំងដោយពាក្យសំដីរបស់សម្ព័ន្ធមិត្ត ដែលថាអ៊ុយក្រែនតែម្នាក់ឯងនឹងសម្រេចចិត្តថាពេលណាត្រូវចូលការចរចាឡើងវិញជាមួយរុស្ស៊ី ហើយបានសន្យាថានឹង “ធ្វើឱ្យបានជាអតិបរមា” ដើម្បីជំរុញយោធាទីក្រុងគៀវ ក្នុងពេលនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top