ព័ត៌មានអន្តរជាតិ

យានអវកាស Orion របស់ណាសា ត្រឡប់មកផែនដីវិញ បន្ទាប់ពីបេសកកម្មព្រះច័ន្ទ ទទួលបានជោគជ័យ

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការធ្លាក់ទឹក គឺជាឧបសគ្គចុងក្រោយ នៅក្នុងអ្វីដែលបេសកកម្ម ជោគជ័យ ឥឡូវនេះយាននេះ អាចនាំមនុស្សទៅកាន់ភពព្រះច័ន្ទ សម្រាប់បេសកកម្មបន្ទាប់ របស់ខ្លួនគ្រោង សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ ។

យានអវកាស Orion របស់អង្គការអវកាសណាសា “NASA” បានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយជោគជ័យ បន្ទាប់ពីបេសកកម្មរយៈពេល ២៥ ថ្ងៃជុំវិញព្រះច័ន្ទ ។ យន្តត្រូវបានរចនាឡើង ដើម្បីដឹកអវកាសយានិក ក្នុងការធ្វើដំណើរ នាពេលអនាគត បានចុះចតនៅក្បែរកោះ Guadalupe ភាគអាគ្នេយ៍នៃប្រទេសគុយបា ភ្លាមៗបន្ទាប់ពីម៉ោង ៥:៤០ ល្ងាចម៉ោងនៅចក្រភពអង់គ្លេស ។

យានអវកាសនេះបានហោះ មកផែនដីក្នុងល្បឿន ២៥,០០០ម៉ាយក្នុងមួយម៉ោង ដោយបន្ថយល្បឿន មកនៅប្រហែល ៣២៥ ម៉ាយក្នុងមួយម៉ោង បន្ទាប់ពីចូលទៅក្នុងបរិយាកាស មុននឹងដាក់ពង្រាយឆ័ត្រយោងចំនួន ១១ គ្រឿង និងធ្លាក់មកក្រោម ២០ ម៉ាយក្នុងមួយម៉ោង ។

វាបានផ្ទុះចេញពីផែនដីកាលពីថ្ងៃទី ១៦ ខែវិច្ឆិកានៅលើរ៉ុក្កែត របស់ NASA’s Space Launch System (SLS) ជាផ្នែកមួយនៃបេសកកម្ម Artemis-1 (អ្នកស្នងកម្មវិធី Apollo) ដែលនាំឲ្យកើតក្នុងយុគសម័យថ្មី នៃការរុករកតាមព្រះច័ន្ទ ដែលមនុស្សប្រហែលជាអាច ត្រឡប់ទៅភពព្រះច័ន្ទវិញ។
៩ថ្ងៃក្រោយមក វាបានបង្កើតប្រវត្តិសាស្ត្រ ដោយធ្វើដំណើរចម្ងាយ ២៧០,០០០ម៉ាយពីផែនដី ដែលជាយានអវកាសឆ្ងាយបំផុត ត្រូវបានរចនាឡើង ដើម្បីដឹកមនុស្សបានទៅ៕

Most Popular

To Top