បរទេស៖បណ្តាញសង្គម Twitter នឹងធ្វើការណែនាំនូវមុខងារថ្មីមួយដែល អាចអនុញ្ញាតិឲ្យម្ចាស់គណនេយ្យ ដែលបានបង្ហោះ សាររបស់ខ្លួនលើបណ្តាញសង្គមយក្សនេះអាចរាប់ចំនួននៃអ្នកដែលបានមើលឃើញការបង្ហោះ របស់ខ្លួនដែលនេះគឺជា ការបញ្ជាក់ចុងក្រោយដោយប្រធានប្រតិបត្តិការលោក Elon Musk។
លោក Musk ក្រោយពេលបានចាប់ផ្តើមចូលកាន់តំណែងជាមួយនឹង Twitter ដោយចំណាយទឹកប្រាក់អស់ រហូតទៅដល់៤៤ពាន់លានដុល្លាររួចមកបានធ្វើការអនុវត្តនូវកិច្ចការងារនិងការកែប្រែជាច្រើនភ្លាមៗទៅលើបណ្តាញ
សង្គមដ៏មានប្រជាប្រិយមួយនេះទោះបីជាមានការរិះគន់និងការមិនពេញចិត្តមួយចំនួនធំក្តី។
គួរឲ្យដឹងដែរថាមុននេះបន្តិចកាលពីថ្ងៃអង្គារ ប្រធានប្រតិបត្តិក្រុមហ៊ុនរូបនេះ បានប្រកាសហើយថានឹងលាលែងចេញពី តំណែងនៅ Twitter ឲ្យបានឆាប់បំផុតក្រោយពេលដែលលោកនឹងរកបានបុគ្គល មានសមត្ថភាពម្នាក់មកជំនួស
តំណែងនេះបាន។
មុននេះ២ថ្ងៃលោក Musk ធ្លាប់បានធ្វើការបង្ហោះសារស្ទាបស្ទង់មួយ ទៅកាន់ក្រុមអ្នកប្រើប្រាស់ប្រសិនបើពួកគេចង់ ឲ្យគាត់ចាកចេញពីតំណែងនេះឬក៏អត់នោះ ហើយជាលទ្ធផលមនុស្សដល់ទៅរាប់លាននាក់បាន បោះឆ្នោតឲ្យលោកចាក ចេញ ជាជាងឲ្យនៅបន្តការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី