បច្ចេកវិទ្យា

ក្រុមហ៊ុនព័ត៌មានវិទ្យា ដែលចាកចេញពីរុស្សី បានខាតបង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារ

បរទេស៖រដ្ឋមន្ត្រីក្រសួងកិច្ចការងារអភិវឌ្ឍឌីជីថលនិងទំនាក់ទំនងរបស់រុស្សីលោក Maksut Shadaev កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថាបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាទាំងឡាយណាដែលបាន សម្រេចចិត្ត ចាកចេញពីប្រទេសរុស្សី បន្ទាប់ពីទ ណ្ឌកម្មលោ កខាងលិចប្រឆាំងរុស្សីនោះបានខាតបង់ប្រាក់ចំណេញ យ៉ាងហោចណាស់១០ពាន់លានដុល្លារ មកហើយនៅពេលនេះ។

រដ្ឋមន្ត្រីក៏បានពោលទៀតដែរថាបណ្តាក្រុមហ៊ុនព័ត៌មានវិទ្យាទាំងនោះមានទាំងក្រុមហ៊ុនល្បីៗលើពិភពលោកដូចជា ក្រុមហ៊ុន IBM និង Microsoft ផងដែរដែលបានសម្រេចចិត្តក្នុងការចាកចេញពីទីតាំងអាជីវកម្មរបស់ពួកគេ
ក្នុងប្រទេសរុស្សី។

លោកបានបន្តថា៖យោងតាមការព្យាករណ៍របស់យើងការ បាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ព័ត៌មានវិទ្យាបរទេស ទាំងនោះអាចមានចម្លោះពី៦៥០ ទៅ៧០០ពាន់លាន រូបលឬពី៩,៤ទៅ១០,២ពាន់លានដុល្លារអាមេរិក គិតត្រឹមក្នុងឆ្នាំ២០២២នេះ។

ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រីបានបញ្ជាក់ថារុស្សី នៅតែមានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយ នឹងក្រុមហ៊ុនទាំងឡាយណា ដែលចង់បន្តអាជីវកម្មជាមួយគ្នាទោះបីជាមានទណ្ឌកម្មប្រឆាំងជាបន្តបន្ទាប់ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top