បច្ចេកវិទ្យា

យោធា​អាមេរិក​​ បញ្ឈប់​ការហោះហើរ យន្តហោះ​ចម្បាំង ​កំពូល​ F-35 មួយ​ចំនួន​របស់​ខ្លួន

បរទេស៖ យន្តហោះចម្បាំង F-35 របស់អាមេរិក បើតាមសេចក្តីរាយការណ៍គឺ ស្ថិតនៅក្រោមការត្រួតពិនិត្យជាថ្មី បន្ទាប់ពីមានការធ្លាក់កាលពីដើមខែនេះ នៅឯមូលដ្ឋានមួយក្នុងរដ្ឋតិចសាស់ ដោយគេបានលើកឡើង ពីការព្រួយបារម្ភ អំពីសុវត្ថិភាពយន្តហោះ ដែលជំរុញឱ្យមានការឈប់ហោះហើរ របស់យន្តហោះមួយចំនួន ដើម្បីស៊ើបអង្កេត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកម្មវិធីរួម F-35 (JPO) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ The Hill កាលពីថ្ងៃព្រហស្បតិ៍ថា កំណែមួយចំនួនរបស់ F-35 ត្រូវបានដកចេញពីការត្រួតពិនិត្យ ពិសេសក្រោមការបញ្ជាដែលបានចេញ កាលពីដើមសប្តាហ៍នេះ។ JPO មិន​បាន​បង្ហាញ​ពី​ចំនួន​យន្តហោះ​ប៉ុន្មាន​គ្រឿង​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ ឬ​ការ​ព្រួយ​បារម្ភ​ជាក់លាក់​ ដែល​កំពុង​ត្រូវ​បាន​ស៊ើបអង្កេតនោះទេ។

មន្ត្រី JPO មិនស្គាល់អត្តសញ្ញាណម្នាក់បាននិយាយថា បទបញ្ជាបានផ្តល់អនុសាសន៍ឱ្យដាក់កម្រិតលើ “យន្តហោះមួយចំនួនតូច ដែលត្រូវបានគេវាយតម្លៃថា មានហានិភ័យខ្ពស់ ចាប់ពីប្រតិបត្តិការហោះហើរ និងរហូតដល់នីតិវិធី អាចត្រូវបានបង្កើតឡើង សម្រាប់ការហោះហើរវិញ” ។ JPO កំពុងធ្វើការជាមួយសាខាយោធាអាមេរិកដែលបានជួលយន្តហោះ F-35 ក៏ដូចជាអ្នកទិញយន្តហោះនៅឯបរទេស “ដើម្បីធានាការយល់ដឹង អំពីហានិភ័យដែលបានកំណត់” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top