ឡាស វេហ្គាស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តសកលលោក Stellantis នឹងផលិតតាក់ស៊ីតាមផ្លូវអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន អាកាសចរណ៍អាមេរិក Archer ដោយវាបានប្រកាសកាលពីថ្ងៃពុធ នៅពិព័រណ៍គ្រឿងអេឡិចត្រូនិកដ៏ធំ (CES) នៅ Las Vegas ។
ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Stellantis ក៏នឹងវិនិយោគរហូតដល់ ១៥០ លានដុល្លារលើក្រុមហ៊ុន Archer និងយន្តហោះចុះចតបញ្ឈរ (eVTOL) ត្រូវបានរចនាឡើង ដើម្បីផ្ទុកអ្នកដំណើរ ៤នាក់បន្ថែមលើអ្នកបើកបរ។ តាក់ស៊ីហៅថា Midnight យាននេះមើលទៅដូចជាយន្តហោះតូចមួយមាន Rotor ជាច្រើននៅលើស្លាបរបស់វា ហើយត្រូវបានរចនាឡើង ដើម្បីធ្វើដំណើរជាប់ៗគ្នាប្រហែល ៣០ គីឡូម៉ែត្រ) ជាមួយនឹងពេលវេលាបញ្ចូលថ្មប្រហែល ១០ នាទីរវាងការធ្វើដំណើរនីមួយៗ។
អនុប្រធាន Louise Bristow បានប្រាប់ AFP កាលពីឆ្នាំមុនថា Archer ស្រមៃមើលយុគសម័យ នៃការចែករំលែកជិះពីលើអាកាស “Uber ឬ Lyft of the sky” ។ ក្រុមទាំង២ធ្លាប់បានចាប់ដៃគូគ្នា ក្នុងឆ្នាំ ២០២១ ប៉ុន្តែទំហំមានកំណត់ជាងនេះ ដោយ Stellantis រំពឹងថានឹងផ្តល់ជំនួយបច្ចេកទេស និងការចូលទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
លើកនេះ Stellantis ត្រូវបានគេរំពឹងថានឹងផលិតយន្តហោះរបស់ Archer យ៉ាងច្រើនក្នុងនាមជាក្រុមហ៊ុនផលិតកិច្ចសន្យា ផ្តាច់មុខនៅទីក្រុង Covington រដ្ឋ Georgia នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព