ព័ត៌មានអន្តរជាតិ

Tesla បង្ខំចិត្តទំលាក់តម្លៃ រថយន្តក្នុងទីផ្សារ ប្រទេសចិន

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុន Tesla បានសម្រេចចិត្តក្នុង ការលក់ទំលាក់តម្លៃ រថយន្តរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន ដល់ទៅ១៣,៥ភាគរយ ក្នុងពេលដែលតួលេខ នៃការលក់ធ្លាក់ចុះហើយការ ដឹកជញ្ជូនរថយន្តមានភាព យឺតយ៉ាវផងនោះ។

ប្រភពដដែលបានឲ្យដឹងទៀតថាតម្លៃនៅគ្រប់ប្រភេទរថយន្តរបស់ Tesla ដែលមានទាំង Model 3 និង Model Y ត្រូវបានកាត់បន្ថយតម្លៃចន្លោះ ពី៦ទៅ១៣,៥ភាគរយ ខណៈដែលតម្លៃរថយន្ត របស់ខ្លួនក៏ធ្លាប់បានកាត់ បន្ថយម្តងរួចទៅហើយ កាលពិខែតុលាប្រមាណជា៩ភាគរយ ។

គួរឲ្យដឹងដែរថាតំរូវការ របស់រថយន្តអគ្គិសនី នៃក្រុមហ៊ុនអាមេរិកនេះធ្លាប់ជាផលិតផល កំពូលរបស់អតិថិជនរបស់ចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែ ដោយសារបញ្ហាការកើនឡើងនៃរថយន្តអគ្គិសនី ក្នុងស្រុកធូរថ្លៃនិងបញ្ហា
កូវីដផងបានធ្វើឲ្យតួលេខ នៃការលក់បាន ធ្លាក់ចុះមិនតិចនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top