បច្ចេកវិទ្យា

Meta ត្រូវពិន័យក្នុងការបង្ខំអ្នកប្រើប្រាស់ឲ្យយល់ព្រមចំពោះការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន

អៀរឡង់ ៖Meta ដែលជាម្ចាស់​ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook Instagram និង WhatsApp បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ ចំពោះការពិន័យដ៏ធ្ងន់របស់និយតករ និងខ្លឹមសារ នៃសេចក្តីសម្រេចនេះជាផ្លូវការហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

Meta ត្រូវបានរងការពិន័យជាប្រាក់ចំនួន ៣៩០ លានអឺរ៉ូ (៣៤៣ លានផោន) ដោយនិយតករសម្រាប់ការបង្ខំអ្នកប្រើប្រាស់ ឲ្យយល់ព្រមលើការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន។
ការពិន័យនេះ​ ត្រូវបានចេញដោយគណៈកម្មការ ការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះ បានបំពានច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប។

ក៏ដូចជាការផាកពិន័យយ៉ាងធ្ងន់ធ្ងរ Meta ក៏ត្រូវបានហាមឃាត់មិនឲ្យអ្នកប្រើប្រាស់ ចុះឈ្មោះចូលការផ្សាយពាណិជ្ជកម្មបែបនេះដែរ។
ការផ្សព្វផ្សាយគឺផ្អែកលើសកម្មភាពអនឡាញរបស់នរណាម្នាក់ ធ្វើឲ្យអ្នកផ្សាយពាណិជ្ជកម្មកំណត់គោលដៅ អ្នកទំនងជាចាប់អារម្មណ៍លើផលិតផល និងសេវាកម្មរបស់ពួកគេ។

វាបានបន្ថែមថា សេចក្តីសម្រេចនេះ នឹងមិនរារាំងការផ្សាយពាណិជ្ជកម្មតាមគោលដៅ ឬផ្ទាល់ខ្លួននៅលើវេទិការបស់ខ្លួន រួមមាន Instagram, WhatsApp និង Facebook នោះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយថា ការសម្រេចចិត្ត ទាក់ទងតែនឹងមូលដ្ឋានច្បាប់ណា Meta ប្រើពេលផ្តល់ជូនការផ្សាយពាណិជ្ជកម្ម ជាក់លាក់៕​ដោយ៖លី ភីលីព

Most Popular

To Top