អង់គ្លេស ៖ Virgin Orbit បាននិយាយថា ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត លើកដំបូងពីដីរបស់ចក្រភពអង់គ្លេស បានបរាជ័យ ដោយសារការផលិតឡើង មុនការកំណត សម្រាប់គ្រាប់រ៉ុក្កែតដែលរារាំង LauncherOne ពីការទៅដល់គន្លងតារាវិថី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ក្រុមហ៊ុនបាននិយាយថា ផ្នែកបើកនៃបេសកកម្ម បានប្រព្រឹត្តទៅតាមផែនការ ខណៈយន្តហោះរបស់ខ្លួន បានហោះចេញពី Spaceport Cornwall ដែលជាកន្លែងដំបូង បង្អស់របស់ចក្រភពអង់គ្លេស នៅអាកាសយានដ្ឋាន Newquay ។ យន្តហោះ Boeing 747 ត្រូវបានបំប្លែងឈ្មោះ Cosmic Girl បានហោះដល់កម្ពស់ ៣៥,០០០ហ្វូតលើមហាសមុទ្រអាត្លង់ទិក នៃឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអៀរឡង់ នៅមុនម៉ោង ១១.១៥ យប់កាលពីថ្ងៃចន្ទ ។
នៅទីនោះ វាបានបាញ់បង្ហោះ គ្រាប់រ៉ុក្កែតប្រវែង ២១ ម៉ែត្រដោយមានផ្កាយរណបតូចៗចំនួន ៩ នឹងត្រូវបាញ់បង្ហោះ ជាលើកដំបូង ទៅកាន់គន្លងតារាវិថីពីចក្រភព អង់គ្លេស ឬគ្រប់ទីកន្លែងនៅអឺរ៉ុបខាងលិច ឆ្ពោះទៅកាន់លំហ ។ ប៉ុន្តែអ្នករៀបចំបេសកកម្ម Start Me Up ភ្លាមៗបានកំណត់អត្តសញ្ញាណភាពខុសប្រក្រតី ហើយបាននិយាយថា LauncherOne បានបរាជ័យ ក្នុងការវិលជុំវិញ ។
ក្រុមហ៊ុនដែលបង្កើតឡើង ដោយលោក Sir Richard Branson កាលឆ្នាំ ២០១៧ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យដំបូងបានបង្ហាញ ពីដំណាក់កាលដំបូង នៃរ៉ុក្កែត បានអនុវត្តតាមការគ្រោងទុក ដែលវាបានឈាន ដល់រយៈកម្ពស់លំហ ហើយការបំបែកដំណាក់កាល និងការបញ្ឆេះ នៃដំណាក់កាលខាងលើ បានកើតឡើងស្របតាមការរំពឹងទុក ៕ដោយ៖លី ភីលីព