ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានយល់ព្រមផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធ Leopard 2 បន្ទាប់ពីសម្ពាធកើនឡើង ជាច្រើនសប្តាហ៍លើទីក្រុងប៊ែរឡាំង ដើម្បីផ្តល់ឱ្យទីក្រុងគៀវ នូវសព្វាវុធធុនធ្ងន់ ដែលខ្លួនឲ្យដឹងថា អ៊ុយក្រែន ត្រូវការជំរុញការឈ្លានពាន របស់កងកម្លាំងរុស្ស៊ីមកវិញ ។
ទីក្រុងប៊ែរឡាំង ក៏បានផ្តល់សិទ្ធិឱ្យប្រទេសផ្សេងទៀត ដូចជាប៉ូឡូញ និងហ្វាំងឡង់ អាជ្ញាប័ណ្ណ ដើម្បីនាំចេញរថក្រោះ ដែលផលិតដោយ អាល្លឺម៉ង់ ទៅអ៊ុយក្រែនឡើងវិញ នេះបើតាមសារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ ប្រភពរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ ។
ប្រទេសដែលទិញអាវុធ យោធាពីអាល្លឺម៉ង់ ជាទូទៅតម្រូវឱ្យមានការអនុញ្ញាត ពីទីក្រុងប៊ែរឡាំង មុននឹងនាំចេញអាវុធទាំង នោះឡើងវិញ ទៅកាន់ប្រទេសមួយផ្សេងទៀត ។
ប្រព័ន្ធផ្សព្វផ្សាយ Spiegel បានរាយការណ៍ព័ត៌មាននេះ ជាលើកដំបូងដោយថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់យ៉ាង ហោចណាស់ក្រុមហ៊ុន មួយនៃរថក្រោះ Leopard 2A6 ចេញពីស្តុករបស់កងទ័ពអាល្លឺម៉ង់ Bundeswehr’s ។
មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលអាល្លឺម៉ង់នោះទេ ចំពោះការយល់ព្រមអនុញ្ញាត ឲ្យមានការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ខាងលើនេះទៅកាន់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
លោក Scholz បានធ្វើការតវ៉ាអស់ រយៈពេលជាច្រើនខែប្រឆាំង នឹងការបន្ទររបស់មនុស្ស ដែលជំរុញឱ្យលោកបញ្ជូន រថក្រោះទៅឲ្យក្រុងគៀវ មិនត្រឹមតែប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តណាតូ និងសមាជិករដ្ឋាភិបាលចម្រុះ របស់លោក Scholz ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា