កីឡា

មន្ត្រីអាជ្ញាកណ្តាល- ចៅក្រមប្រដាល់សកលកម្ពុជា៨រូប ប្រឡងជាប់កម្រិតអន្តរជាតិផ្កាយ១ ជាប្រវត្តិសាស្រ្ត

ភ្នំពេញ៖នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំពិធី ចែកវិញ្ញា បនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន ០៨រូបដែលបានប្រឡងជាប់ ជាអាជ្ញា កណ្តាល-ចៅ ក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ប្រដាល់សកលកម្ពុជា ៨រូប ប្រឡងជាប់កម្រិតអន្តរជាតិផ្កាយ១ ជាប្រវត្តិសាស្រ្តសម្រា ប់ត្រៀមចូលរួមវិនិច្ឆ័យ កាត់សេចក្តីសម្រាប់ព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ នៅកម្ពុជា ។


លោកបន្តថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ០៨រូបនេះបានចូលរួមវគ្គបណ្តុះបណ្តាល អាជា្ញកណ្តាល-ចៅក្រមអន្តរជាតិផ្កាយ១ កាលពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២២ ដោយសហការជាមួយសមាគម កីឡាប្រដាល់សកលអន្តរជាតិ (IBA) ដែលបង្រៀនដោយ លោក Waith John Henry គ្រូឧទ្ទេសអន្តរជាតិរបស់ IBA ។


សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង៨រូប នឹងមាន២រូបចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡា បរដាល់សកលក្នុងការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ នៅកម្ពុជាដែលនឹងប្រកួតចាប់ពីថ្ងៃទី០៦ ដល់ ១៤ ខែឧសភា ឆ្នាំ២០៣២។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀតក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេស សម្រាប់រៀបចំការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះផងដែរ។


មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ០៨រូប រួមមាន លោក សួស លីនណា លោក ម៉ាក់ សាមឿន លោក ផល សុផាត លោក ណុប វ៉ាន់ថេត លោក ម៉ី រតនៈ លោក ជួន សំណាង កញ្ញា ឥន្ទ វិចិត្រ និង លោក នួន វុទ្ធី៕

Most Popular

To Top