ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន បារម្ភថាពិភពលោក កំពុងឆ្ពោះទៅរកសង្រ្គាម​ កាន់តែទូលំទូលាយ ជុំវិញវិបត្ដិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

យូអិន៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានប្រជាជាតិនានាថា លោកបារម្ភពីលទ្ធភាព នៃការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន មានន័យថា ពិភពលោកកំពុងឆ្ពោះទៅរក “សង្រ្គាមកាន់តែទូលំទូលាយ” ។

អគ្គលេខាធិការបានដាក់ចេញ នូវអាទិភាពរបស់លោក សម្រាប់ឆ្នាំនៅក្នុងសុន្ទរកថា ដ៏អាប់អួរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលផ្តោតលើការឈ្លានពាន របស់រុស្ស៊ី វិបត្តិអាកាសធាតុ និងភាពក្រីក្រខ្លាំង។

លោកបានប្រាប់អ្នកការទូត នៅទីក្រុងញូវយ៉កថា “យើងបានចាប់ផ្តើមឆ្នាំ២០២៣ ដោយសម្លឹងមើលធុងនៃចំណុចប្រសព្វ នៃបញ្ហាប្រឈមមិនដូចអ្វីទាំងអស់ ក្នុងជីវិតរបស់យើង” នេះបើយោងតាមការចុះផ្សាយ​ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។

លោក Guterres បានកត់សម្គាល់ថា អ្នកវិទ្យាសាស្ត្រកំពូលៗ និងអ្នកជំនាញសន្តិសុខបានផ្លាស់ប្តូរ “នាឡិកា Doomsday” មកត្រឹម ៩០វិនាទី ដល់ពាក់កណ្តាលអធ្រាត្រកាលពីខែមុន ដែលជាសញ្ញាជិតបំផុត ដែលមិនធ្លាប់មាន ដើម្បីបង្ហាញពីការវិនាសនៃមនុស្សជាតិ។

អគ្គលេខាធិការបានឲ្យដឹងថា លោកកំពុងយកវាជាសញ្ញាព្រមាន។ លោក​បាន​អង្វរ​ខណៈ​ដែល​គាត់​បាន​រាយ​បញ្ជី​បញ្ហា​បន្ទាន់​របស់លោក​ថា “យើង​ត្រូវ​ក្រោក​ឡើង ហើយ​ទៅ​ធ្វើ​ការ”។ កំពូល​ក្នុង​បញ្ជី ​គឺ​សង្រ្គាម​រុស្ស៊ី​ នៅ​អ៊ុយក្រែន ​ដែល​ជិត​ដល់​ខួប​មួយ​ឆ្នាំ​ហើយ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top