គៀវ ៖ ហ៊ុំព័ទ្ធដោយខ្សែផ្លូវរថភ្លើងចាស់ច្រេះ និងរោងចក្រគីមី ដែលបូមចេញនូវចំហាយទឹក បរិវេណឧស្សាហកម្ម នៅជាយក្រុង Midwestern នេះអាចហាក់ដូចជាមិនមែន ជាកន្លែងនៃការទាក់ទាញ យុទ្ធសាស្ត្រភូមិសាស្ត្រ ឬការច្នៃប្រឌិតយោធា ដ៏ទំនើបនោះទេ ។
ប៉ុន្តែអ្វីដែលកំពុងកើតឡើង នៅក្នុង Joint Systems Manufacturing Centre ក្នុងទីក្រុង Lima រដ្ឋ Ohio អាចដើរតួនាទីយ៉ាងសំខាន់ នៅផ្នែកម្ខាងទៀតនៃមហាសមុទ្រ អាត្លង់ទិក ជាកន្លែងដែលអ៊ុយក្រែន នៅតែជាប់គាំងនៅក្នុងសមរភូមិ ដ៏ព្រៃផ្សៃ សម្រាប់ការរស់រានមានជីវិតជិតមួយឆ្នាំ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ។
នេះគឺជាកន្លែង ដែលយោធាអាមេរិកកំពុងផលិតរថក្រោះ Abrams ដែលជាទ្រព្យសម្បត្តិយោធា បច្ចេកវិទ្យាខ្ពស់ ដែលត្រូវបានជំរុញ ឱ្យមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ៊ុយក្រែន បានអង្វរ ដល់សម្ព័ន្ធមិត្តអាមេរិក និងអឺរ៉ុបឱ្យបញ្ជូនរថពាសដែក និងរថក្រោះទាំងនេះមកឲ្យខ្លួន ។
បន្ទាប់ពីការចរចាការទូត ជាច្រើនសប្តាហ៍ជាមួយ ប្រទេសអាល្លឺម៉ង់ សេតវិមានកាលពីខែមុនបានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ M1A2 Abrams ចំនួន ៣១គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីជួយទប់ទល់ នឹងប្រទេសរុស្ស៊ី។
ទីក្រុងប៊ែរឡាំង ដែលនៅតែមិនប្រាកដក្នុងចិត្តថា ឥរិយាបថយោធារបស់ខ្លួន គួរត្រូវបានផ្តល់ឱ្យក្នុងសង្គ្រាមលោកលើកទី២ នៃសតវត្សទី២០ នោះ មានការស្ទាក់ស្ទើរក្នុងការបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនដោយគ្មាន អាមេរិកសន្យាធ្វើដូច្នេះទេ ។
ការដឹកជញ្ជូនរថក្រោះ Abrams ប្រើឥន្ធនៈ ៨០ តោនរបស់អាមេរិក បានកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេស បានយល់ព្រមបញ្ជូនរថក្រោះ Challenger 2 របស់ខ្លួន និងប្រទេសអឺរ៉ុបផ្សេងទៀត បានសន្យាថា នឹងបញ្ជូន Leopards ផលិតដោយអាល្លឺម៉ង់ រាប់សិបគ្រឿងទៅឲ្យអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា