បច្ចេកវិទ្យា

អាមេរិក សម្រេចបញ្ឈប់ការហោះហើរយន្តហោះ មួយប្រភេទក្រោយរកឃើញ បញ្ហាសុវត្ថិភាព

បរទេស៖មន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះដែលបាន ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានយោធា military.com កាលពីប៉ុន្មានថ្ងៃកន្លង មកនេះបានឲ្យដឹងថាយន្តហោះប្រភេទ V-22 ក្នុងចំនួនមិនច្បាស់លាស់មួយត្រូវបានមន្ទីរ ប៉ង់តាហ្គោនសម្រេចផ្អាកការហោះហើរជាបណ្តោះអាសន្នក្រោយរកឃើញថាមានបញ្ហាបច្ចេកទេសនៃការហោះហើរ។

ប្រភពដដែលបានបន្តទៀតថាប៉ង់តាហ្គោនបានសម្រេចចិត្តបែបនេះ នៅក្រោយពេលដែលរកឃើញថាការហោះហើរ នៃយន្តហោះ V-22 ក្នុងចំនួនកំណត់មួយអាចធ្វើការហោះហើរ និងប្រតិបត្តិការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយបញ្ហានេះនឹងមិនត្រូវបានប្រកាសជាផ្លូវការឡើយរហូតដល់មានការជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ទាំងអស់ជាមុនសិន។

គួររំលឹកដែរថា V-22 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងប្រទេសន័រវេសកាល ពីខែមិនាឆ្នាំកន្លងទៅនិងបាន សម្លាប់យោធាជើងទឹកអាមេរិក៤នាក់ ដែលស្ថិតនៅលើយន្តហោះទាំងអស់ហើយ៥នាក់ ទៀតជាយោធាជើងទឹកអាមេរិក ដូចគ្នាក៏បានស្លាប់នៅពេលដែលយន្តហោះនេះធ្លាក់មកលើដីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top