ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលមូស្គូ ធ្វើការផ្តល់ព័ត៌មាន តួលេខចុងក្រោយ នៃការខាតបង់ របស់យោធាអ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយក្រសួងការពារជាតិ របសប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា គិតត្រឹមខែមករាកន្លងមកនេះប៉ុណ្ណោះ យោធារបស់ប្រទេសអ៊ុយក្រែន ដែលបានបាត់បង់ជីវិត មានទៅដល់៦៥០០០នាក់ និងរថក្រោះជាច្រើនរយគ្រឿងទៀត ត្រូវបានបំផ្លាញ។

ប្រភពដដែល និងដោយមានការថ្លែងការណ៍ ដោយផ្ទាល់ពីសំណាក់ លោករដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ផងកាលពីថ្ងៃអង្គារ បានឲ្យដឹងទៀតថាជំនួយយោធាជាច្រើន របស់លោកខាងលិច នឹងមិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងគៀវ ទទួលបានប្រសិទ្ធភាព និងសមត្ថភាពល្អជាងមុននោះទេ។

លោក Shoigu បានបញ្ជាក់បែបនេះថា៖ក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំនេះ ការបាត់ង់របស់អ៊ុយក្រែន មានដូចជាយោធា៦៥០០នាក់ យន្តហោះចម្បាំង២៦គ្រឿង ឧទ្ធម្ភាគចក្រ៧គ្រឿង រថយន្តយោធា២០៨គ្រឿង រថក្រោះ៣៤១គ្រឿង និងអាវុធយុទ្ធភណ្ឌជាច្រើនទឿត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top