ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមពលរដ្ឋអាមេរិក ៧៧នាក់ទៀត មិនឲ្យជាន់ទឹកដីរបស់ខ្លួន ទុកជាការសងសឹក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធបានរារាំង ពលរដ្ឋអាមេរិកចំនួន ៧៧នាក់ បន្ថែមទៀត មិនឱ្យចូលប្រទេស ក្នុងសកម្មភាពសងសឹក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋអាមេរិកទាំង ៧៧ នាក់នោះ រួមមានប្រធានទីភ្នាក់ងាររដ្ឋាភិបាល នាយកដ្ឋានសហព័ន្ធ និងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

ប្រភពបានឲ្យដឹង “យើងចង់បញ្ជាក់ថា រាល់សកម្មភាព អរិភាពប្រឆាំងនឹងរុស្ស៊ី នឹងត្រូវបានបដិសេធ” ដោយកត់សម្គាល់ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតប ទៅនឹងការបន្តពង្រីកបញ្ជីឈ្មោះពលរដ្ឋរុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា រុស្ស៊ី​ត្រូវ​ដាក់​ទណ្ឌកម្ម​ប្រឆាំង ​នឹង​ពលរដ្ឋ​អាមេរិក​សរុប ១,៣៤៤ នាក់ នេះ​បើ​តាម​ក្រសួង​ការ​បរទេស៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top