បរទេស ៖ ប្រភពរបស់ចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា ប្រទេសចិនមានបំណងបង្កើន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួនដល់ ៩០០គ្រាប់ នៅឆ្នាំ ២០៣៥ ដែលជាការរារាំងប្រឆាំង នឹងសហរដ្ឋអាមេរិក ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារកូរ៉េបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា យោងតាមអ្នកដែលដឹងអំពីបញ្ហានេះ គឺ លោកប្រធានាធិបតី ស៊ី ជិនពីង បានអនុម័តរួចហើយនូវផែនការបង្កើន អាវុធនុយក្លេអ៊ែរ របស់ប្រទេសឱ្យបានទ្វេដង។
ប្រភពដដែលបានបន្តថា មេទ័ពកំពូល នៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការរារាំងនុយក្លេអ៊ែរ ក្នុងខែវិច្ឆិកា ។ យោងតាមអ្នកទាំងនោះ ពួកគេបានធ្វើដូច្នេះ បន្ទាប់ពីមានការសន្និដ្ឋានពីជម្លោះនៅអ៊ុយក្រែន ជាកន្លែងដែលលោកខាងលិច បើទោះបីជាផ្តល់អាវុធ មូលនិធិ ការបណ្តុះបណ្តាល និងការស៊ើបការណ៍សម្ងាត់ដល់ក្រុងគៀវក៏ដោយ ប៉ុន្តែបានបដិសេធពីការប្រឈមមុខ ដាក់គ្នា ដោយផ្ទាល់ជាមួយរុស្ស៊ី ដោយសារការកាន់កាប់ អាវុធនុយក្លេអ៊ែរបំផុត របស់ពិភពលោក នៃក្បាលគ្រាប់របស់រុស្ស៊ី ។
អ្នកសម្របសម្រួល របស់ទីក្រុងក្យូដូបានអះអាងថា ចំនួនក្បាលគ្រាប់របស់ចិន ទំនងជាកើនឡើង ពីប្រហែល ៤០០ ទៅ ៥៥០ នៅឆ្នាំ ២០២៧ និងឈានដល់ ៩០០ នៅឆ្នាំ ២០៣៥ ។
យ៉ាងណាក៏ដោយ តួលេខដែល ផ្តល់ដោយទីភ្នាក់ងារនេះគឺតិចជាងការព្យាករណ៍ ដែលធ្វើឡើងដោយមន្ទីរបញ្ចកោណនៅរដូវស្លឹកឈើជ្រុះ នៅពេលដែលមន្ទីរបញ្ចកោណ បាននិយាយថា ខ្លួនរំពឹងថាទីក្រុងប៉េកាំង នឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរចំនួន ១ ៥០០គ្រាប់នៅឆ្នាំ ២០៣៥ ៕
ប្រែសម្រួលៈ ណៃ តុលា