បរទេស៖ ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានដឹងអំពីវីដេអូដែលបានលេចចេញនាពេលថ្មីៗនេះ ជាក់ស្តែងបង្ហាញពីការប្រហារជីវិតទាហានរុស្ស៊ី ដែលបានចុះចាញ់ដោយទាហានអ៊ុយក្រែន, នេះបើតាមអ្នកនាំពាក្យរបស់អង្គការឃ្លាំមើលអង្គការសហប្រជាជាតិ លោកស្រី Marta Hurtado បាននិយាយ។
យោងតាសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hurtado បានប្រាប់សារព័ត៌មាន TASS នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងបានលើកឡើងពីការព្រួយបារម្ភអំពីការព្យាបាទអ្នកទោសសង្រ្គាម រួមទាំងការចោទប្រកាន់ថា បានសម្លាប់អ្នកទោសសង្គ្រាមរុស្ស៊ីដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាមួយនឹងក្រសួងការពារជាតិអ៊ុយក្រែន” ។
វីដេអូក្រាហ្វិកបានលេចឡើងនៅដើមសប្តាហ៍នេះ ដែលថតដោយបុគ្គលប្រដាប់អាវុធនិយាយភាសាអ៊ុយក្រែន និងទាមទារចម្លើយពីបុរសបីនាក់ក្នុងឯកសណ្ឋានយោធាដេកលើដី។ ក្រោយពីបរាជ័យក្នុងការចង់បានចម្លើយពីពួកគេ បុរសនោះបានបាញ់បុរសម្នាក់ចំក្បាលច្រើនគ្រាប់។
បុរសម្នាក់ក្នុងចំណោមបុរសដែលដេកដួលលើដីក៏មានឈាមនៅជុំវិញក្បាលដែរ ទំនងជាត្រូវគេបាញ់សម្លាប់មុនពេលវីដេអូចាប់ផ្ដើម។ ទាហានអ៊ុយក្រែនម្នាក់ទំនងជាព្យាយាមវែកញែកហេតុផលជាមួយខ្មាន់កាំភ្លើង ដោយចង្អុលបង្ហាញថា អ្នកចាប់ទីបីកំពុងកាន់គ្រាប់បែកដៃ។ ឃាតករបានបង្ហាញមុខរបស់គាត់យ៉ាងខ្លីនៅចុងបញ្ចប់នៃវីដេអូ ដោយបញ្ចប់វាដោយពាក្យស្លោកអាសអាភាស និងពាក្យស្លោក ‘Glory to Ukraine’ ដែលជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកសហការណាស៊ី សម័យសង្គ្រាមលោកលើកទីពីរ ប៉ុន្តែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអ៊ុយក្រែនបច្ចុប្បន្ន៕ប្រែសម្រួលៈ ណៃ តុលា