កូរ៉េ ៖ អង្គការមិនរកប្រាក់ចំណេញ The Promise បានបង្ហាញថា សមាជិកក្រុមតារាចម្រៀង Stray Kids លោក Hwang Hyunjin និង Seo Changbin ម្នាក់ៗបានបរិច្ចាគ ១០០ លានវ៉ុន (៧៧,៥០០ ដុល្លារ) ដល់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះដោយសារការរញ្ជួយដី នៅប្រទេសទួរគី និងស៊ីរី បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។
លោក Kim Dong-hoon នាយកប្រតិបត្តិនៃ The Promise បាននិយាយថា ជនរងគ្រោះទួរគី និងស៊ីរីកំពុងប្រយុទ្ធ នឹងភាពត្រជាក់ និងកង្វះធនធាន នៅក្នុងវិស័យនេះ។ ខ្ញុំដឹងគុណដែលការបរិច្ចាគ ដ៏កក់ក្តៅរបស់លោក Hyunjin សមាជិក Stray Kids អាចគាំទ្រយ៉ាងខ្លាំង ដល់សកម្មភាពស្តារ និងសង្គ្រោះការខូចខាតសម្រាប់ ជនរងគ្រោះ ។
បន្ទាប់ពីដឹងការពិតនេះហើយ អ្នកគាំទ្រជាច្រើនសញ្ជាតិ បានសម្រេចចិត្តចូលរួមជាមួយលោក និងបរិច្ចាគដើម្បីជួយជនរងគ្រោះ៕