The Express ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការប្រកាសដាក់ចេញ នូវតម្លៃខ្លួនរបស់កីឡាករជាលើកដំបូង ក្រោយមានព័ត៌មានចចាមអារ៉ាមជាច្រើន លើកអំពីការចាកចេញ និងការចង់បានពីសំណាក់ ក្លឹបធំៗនៅអឺរ៉ុប។
ប្រភពដដែលបានបន្តទៀតថា ក្លឹបនឹងប្រកាសដាក់លក់កីឡាកររូបនេះ ក្នុងតម្លៃខ្លួន១២០លានផោន ប្រសិនបើសិនជាមានជម្រើស ឬករណីណាដែលចាំបាច់ត្រូវកើតឡើង មែននោះគឺជាតម្លៃដែលគិតទៅលើកុងត្រា និងសមត្ថភាពនិងលទ្ធផលដែលគាត់ បានបង្ហាញទំរង់លេងនាពេលចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះកីឡាករលេខ១០ របស់ក្រុមរូបនេះនៅមិនទាន់ បានធ្វើការចុះកុងត្រាថ្មីជាមួយនឹង ក្លឹបនៅឡើយទេទោះបីជា ក្នុងលក្ខខណ្ឌចាស់បានបញ្ជាក់ថា គាត់នឹងត្រូវបន្តកុងត្រាថ្មីដោយស្វ័យប្រវត្តិ រហូតដល់ខែមិថុនាឆ្នាំ២០២៤ក្តី៕
ប្រែសម្រួល៖ ស៊ុន លី