ព័ត៌មានអន្តរជាតិ

លោក Biden សន្យាផ្តល់អាវុធ កញ្ចប់ថ្មីដល់អ៊ុយក្រែន

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសសន្យាផ្តល់ជំនួយ ជាអាវុធសាជាថ្មី ទៅដល់ប្រទេសអ៊ុយក្រែន ដែលមានទំហំដល់ទៅ៥០០ លានដុល្លារ បួករួមទាំងគ្រប់រ៉ូក្កែត និងអាវុធប្រឆាំងជាច្រើនផងដែរ។

ការប្រកាសផ្តល់ជំនួយកញ្ចប់យោធាថ្មី ដែលធ្វើឡើង ដោយលោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើឡើងនៅអំឡុង នៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃចន្ទគឺជាព្រឹត្តិការណ៍ ដែលគួរឲ្យភ្ញាក់ផ្អើលនិងប្រវត្តិសាស្ត្រ ក្រោយប្រតិបត្តិការយោធា ដែលធ្វើឡើង ដោយរដ្ឋាភិបាលក្រុងមូស្គូ អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ។

ថ្លែងទៅកាន់សន្និសិទកាសែត ដែលមានវត្តមានចូលរួមផងដែរ ពីសំណាក់លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ផងនោះលោក Biden បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គឺជាអ្នកដឹកនាំក្រុមសម្ព័ន្ធមិត្ត ក្នុងការផ្តល់ជំនួយយ៉ាងច្រើន កន្លងមកឲ្យដល់រដ្ឋាភិបាលក្រុងគៀវ។

លោក Biden បន្តទៀតថា ៖យើងទាំងអស់ បានប្តេជ្ញាចិត្តកន្លងមក ហើយថា នឹងផ្តល់រថក្រោះ សរុបឲ្យបាន៧០០គ្រឿង រថយន្តយោធារាប់ពាន់គ្រឿង ប្រព័ន្ធបាញ់កាំភ្លើងធំជាង១០០០ដើម ព្រមទាំងអាវុធយុទ្ធភណ្ឌជាង២លានគ្រាប់ផ្សេងទៀត ព្រមទាំងអាវុធទំនើបជាច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top