ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអវកាសជប៉ុន ៖ ការបរាជ័យក្នុង ការបាញ់គ្រាប់រ៉ុក្កែត H3 ដោយសារតែបញ្ហាកម្រិត វ៉ុលខុសប្រក្រតី

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអវកាសជប៉ុន បាន ឲ្យដឹងកាលពីថ្ងៃពុធថា ការវិភាគទិន្នន័យហោះហើរ នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត H3 ដែលបរាជ័យបានបង្ហាញថា ឧបករណ៍មួយមាន កម្រិតវ៉ុលខុសប្រក្រតី នៅជុំវិញពេលដែលម៉ាស៊ីន ដំណាក់កាលទី២ ត្រូវបានគេសន្មត់ថា បញ្ឆេះឡើង ។

ទីភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ថា (JAXA) បានឲ្យដឹងថា ខ្លួនបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតបានបញ្ជូនសញ្ញាទៅម៉ាស៊ីនដំណាក់កាលទី២របស់ខ្លួន ដើម្បីបញ្ឆេះ ហើយម៉ាស៊ីនបានទទួលសញ្ញា ប៉ុន្តែផ្នែកនៃឧបករណ៍ដែលត្រូវការ សម្រាប់ការបញ្ឆេះមានកម្រិត វ៉ុលខុសពីធម្មតា ។

ទីភ្នាក់ងារនេះបានរាយការណ៍ពីការរកឃើញដំបូងរបស់ខ្លួនទៅកាន់ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលនៅថ្ងៃនោះ ដោយបានបញ្ជាក់ឲ្យដឹងទៀតថា ខ្លួននឹងស៊ើបអង្កេតមូលហេតុនៃការបរាជ័យឱ្យបានលម្អិត និងចាត់វិធានការកែតម្រូវឡើងវិញ ។

គ្រាប់រ៉ុក្កែត H3 ស៊េរីថ្មីរបស់ប្រទេសជប៉ុន ដែលជាអ្នកស្នងតំណែង នៃគ្រាប់រ៉ុក្កែត H2A ដែលអាចទុកចិត្តបាន របស់ប្រទេសនេះ បានផ្ទុះកាលពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានបញ្ជាឱ្យកម្ទេច ដោយខ្លួនឯងប៉ុន្មាននាទីក្រោយមក បន្ទាប់ពីម៉ាស៊ីនដំណាក់កាលទី២របស់យាន នេះបរាជ័យក្នុងការបញ្ឆេះ ៕

Most Popular

To Top