បរទេស ៖ យោងតាមកចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក Sal Altman បានធ្វើការព្រមានថា បច្ចេកវិទ្យាឆ្លាតវ៉ៃ AI មិនត្រឹមតែអាចធ្វើការងារ ជំនួសឲ្យមនុស្សប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើន នូវព័ត៌មានមិនពិតកាន់តែច្រើន និងជួយឲ្យការវាយប្រហារ តាមប្រព័ន្ធអនឡាញមានសកម្មភាព ខ្លាំងឡើងទៀតផង។
កម្មវិធី ChatGPT ដែលបានអភិវឌ្ឍឡើងចុងក្រោយនេះ ដែលជាផលិតផលរបស់ក្រុមហ៊ុន OpenAI នោះត្រូវបានគេដឹងថា បាននឹងកំពុងដំណើរការយ៉ាង រលូនទាំងប្រតិបត្តិការនិង ភាពវ៉ៃឆ្លាតរបស់វាដែលអាចជំនួស ការងាររបស់មនុស្សបាន១០០ភាគរយ។
ទោះបីជាយ៉ាងណាក្តីបុរសរូបនេះ បានថ្លែងប្រាប់ជាមួយនឹងក្រុមកាសែត របស់ ABC News ថា៖ពួកយើងត្រូវតែប្រុងប្រយ័ត្នចំពោះវា។ AI អាចមានសមត្ថភាពធ្វើការជំនួស មនុស្សយើងនូវចំពោះមុខអាជីពវិជ្ជាជិវៈ សំខាន់ៗជាច្រើននិងដោយទទួលបានពិន្ទុ តេស្តស្ទើរតែទាំងស្រុងដូចទៅនឹង ការបំពេញការងារដោយមនុស្សដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានព្រមានថា គាត់ពិតជាបារម្ភដែលបច្ចេកវិទ្យា ទាំងនោះនឹងអាចយកទៅប្រើប្រាស់ ដោយក្រុមអ្នកបង្កើតព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាច្រើន ពីព្រោះថាមុខងារសរសេរអត្ថបទ ដ៏ប្រាកដប្រជារបស់វាព្រមទាំង ឱកាសក្នុងការឲ្យក្រុម hacker បង្កើតការវាយប្រហារតាមអនឡាញ គឺមានច្រើនជាងមុខនិងប្រសិទ្ធភាពជាងមុន៕
ប្រែសម្រួល៖ស៊ុនលី