បច្ចេកវិទ្យា

MiG-29 ជាច្រើនគ្រឿងទំនង ជាបានបំផ្លាញ​​ ម៉ាស៊ីនមុនពេលប្រគល់ឲ្យ អ៊ុយក្រែន

បរទេស៖យោងតាមការអះអា ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេស ស្លវ៉ាគី ទំនិងជាត្រូវបានបំផ្លាញដោយ ចេតនាពីសំណាក់ក្រុមអ្នកវិស្វកររុស្សី ដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។

ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សី អាចធ្វើឡើងនៅចន្លោះពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគី មុនពេលដែលយន្តហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

គួរឲ្យដឹងដែរថាស្លូវ៉ាគី បានដាក់ឲ្យយន្តហោះចម្បាំង​ MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយ ពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿង ឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះទំនងជាត្រូវបានបំផ្លាញ ដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគី មុនពេលនៃការប្រគល់យន្តហោះ ឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top