បច្ចេកវិទ្យា

Huawei៖ ថាមពលកុំព្យូទ័រ​​ ឆ្លាតវៃសិប្បនិម្មិត “AI” នឹងកើនឡើង ៥០០ ដងនៅឆ្នាំ ២០៣០

ចិន៖ក្រុមហ៊ុន Huawei Technologies Co បានព្យាករណ៍ថា ថាមពលកុំព្យូទ័រឆ្លាតវៃ សិប្បនិម្មិតសកលនឹងកើនឡើង ៥០០ ដងនៅឆ្នាំ ២០៣០ ហើយក្រុមហ៊ុននឹងបន្តវិនិយោគ លើដែនដូចជាការតភ្ជាប់ កុំព្យូទ័រ ការផ្ទុក និង Cloud ដើម្បីជួយពន្លឿនការផ្លាស់ប្តូរឌីជីថល នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលក្រុមហ៊ុន Huawei កែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនក្នុងវិធីសា ស្រ្តអាជីវកម្មដូចធម្មតា ចំពេលមានការរឹតបន្តឹងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលអូសបន្លាយ ហើយផ្តោតលើការបង្កើតឱកាសរីកចម្រើន ថ្មីសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។

លោកស្រី Meng Wanzhou ប្រធានវេន និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei បាននិយាយថា ឌីជីថលភាវូបនីយកម្ម គឺជាមហាសមុទ្រពណ៌ខៀវ សម្រាប់ឧស្សាហកម្មទាំងមូល ហើយការចំណាយសកលលើការផ្លាស់ប្តូរ ឌីជីថលនឹងកើនឡើងដល់ ៣.៤១ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦។

លោកស្រី Meng បាននិយាយនៅកិច្ចប្រជុំកំពូលអ្នកវិភាគ សកលប្រចាំឆ្នាំលើកទី ២០ របស់ក្រុមហ៊ុន Huawei នៅទីក្រុង Shenzhen ខេត្ត Guangdong ថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគលើដែនដូចជាការតភ្ជាប់ កុំព្យូទ័រ ការផ្ទុកទិន្នន័យ និង Cloud ។

ពេលនេះលោកស្រី Meng កំពុងស្ថិតក្នុងការបំពេញកាតព្វកិច្ចជាលើកដំបូង របស់នាងក្នុងនាមជាប្រធានវេននៃក្រុមហ៊ុន Huawei បានចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។

យើងមានគោលបំណងផ្តល់ជូនអតិថិជន របស់យើងនូវហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលមានស្ថាបត្យកម្មសាមញ្ញបំផុត អាចធ្វើទៅបានជាមួយនឹងគុណភាពខ្ពស់បំផុត និងផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងការចំណាយទាបបំផុត។

វេទិកាឌីជីថលធ្វើឲ្យភាពឆ្លាតវៃផ្អែកលើវេទិកា និងការដាក់ភាពវៃឆ្លាតក្នុងការប្រើប្រាស់ ហើយពេលវេលាគឺទុំដើម្បីរីកចម្រើនជាមួយគ្នា នៅក្នុងអនាគតឌីជីថលថ្មី និងគួរឲ្យរំភើបនេះ។

លោកស្រី Meng បានបន្តចែករម្លែកនូវចំណុចសំខាន់ៗចំនួ៣ 3 ពីបទពិសោធន៍ជិត ១០ ឆ្នាំនៃការផ្លាស់ប្តូរឌីជីថលរបស់ក្រុមហ៊ុន Huawei ។
ទីមួយ យុទ្ធសាស្ត្រគឺចាំបាច់ណាស់៖ ខ្លឹមសាររបស់វា ការផ្លាស់ប្តូរឌីជីថល គឺអំពីការរៀបចំផែនការយុទ្ធសាស្រ្ត និងជម្រើសយុទ្ធសាស្រ្ត។ រាល់ការផ្លាស់ប្តូរឌីជីថលទទួលបានជោគជ័យ ត្រូវតែត្រូវបានជំរុញដោយយុទ្ធសាស្រ្ត មិនមែនបច្ចេកវិទ្យានោះទេ។

លោកស្រីបានបន្តថា ទីពីរ ទិន្នន័យជាមូលដ្ឋាន៖ទិន្នន័យបង្កើតតម្លៃតែនៅពេលវាហូរឆ្លងកាត់ស្ថាប័នមួយ ដូច្នេះការគ្រប់គ្រងទិន្នន័យតាមវិធីសាស្ត្រគឺជាគន្លឹះ។

ការរួមបញ្ចូលទិន្នន័យឆ្លងកាត់វិមាត្រផ្សេងៗនឹងបង្កើតតម្លៃកាន់តែច្រើន។
ចំណែកទី៣ ភាពឆ្លាតវៃគឺជាគោលដៅ៖ទិន្នន័យកំពុងកំណត់ឡើងវិញនូវផលិតភាព។

ប្រតិបត្តិការឌីជីថល និងការកសាងវេទិកាឌីជីថលជួយសម្អាត មើលឃើញ និងប្រមូលផ្តុំទិន្នន័យ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរឌីជីថល។ ការដាក់ភាពវៃឆ្លាតក្នុងការប្រើប្រាស់ ធ្វើឲ្យទិន្នន័យតាមតម្រូវការ ងាយស្រួលយល់ និងអាចធ្វើសកម្មភាពបាន ទទួលយកការផ្លាស់ប្តូរឌីជីថលទៅកម្រិតបន្ទាប់៕ ដោយ៖លី ភីលីព

Most Popular

To Top