កីឡា

ប្រធានក្លឹប Napoli និយាយថាគ្មានមូលហេតុ ដែលក្លឹបនឹងលក់ Victor Osimhen

ក្លឹប Napoli បានចេញមកធ្វើការបញ្ជាក់សាជាថ្មីហើយថាខ្លួននឹងមិនលក់កីឡាករខ្សែប្រយុទ្ធ Victor Osimhen ចេញនៅរដូវក្តៅនេះឡើយនេះបើយោងតាមការបញ្ជាក់របស់ប្រធានក្លឹបលោក Aurelio De Laurentiis បានបញ្ជាក់។

កីឡាករខ្សែប្រយុទ្ធ Osimhen គឺជាកីឡាករដ៏សំខាន់បំផុតដែលបានជួយឲ្យក្លឹប Napoli បានឈានទៅដល់ការ សម្រេចលើកពានរង្វាន់លីគកំពូល Serie A ជាលើកដំបូងតាមរយៈការជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន២២ គ្រាប់នៅក្នុងលីគ។

ទោះបីជាយ៉ាងណាក្តីមានព័ត៌មានជាច្រើនបានអះអាងថាកីឡាករ រូបនេះនឹងអាចត្រូវក្លឹបលក់ចេញ នៅរដូវក្តៅនេះ ដោយសារតែមានក្លឹបធំៗជាច្រើននៅអឺរ៉ុប កំពុងចោមរោមដោយក្នុងនោះ តម្លៃរបស់ខ្លួនអាចមានរហូតទៅដល់ ១៥០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top