បច្ចេកវិទ្យា

Apple ប្រកាសពីការធ្លាក់ចុះ ប្រាក់ចំណូលប្រចាំត្រីមាស ខណៈការលក់ iPhone នៅតែរឹងមាំ

សេនហ្វ្រេនស៊ីស្កូ៖ Apple បានបង្ហោះសារជាថ្មីម្ដងទៀត រហូតមកដល់ពេលនេះ ប្រាក់ចំណូលដ៏កម្របានធ្លាក់ចុះ ក្នុងត្រីមាសសារពើពន្ធចុងក្រោយរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបាននិយាយថា អាជីវកម្មទាំងមូលរបស់ខ្លួនមានភាព ប្រសើរឡើងពីត្រីមាសខែធ្នូ ហើយការលក់ iPhones របស់ខ្លួនមានភាពរឹងមាំ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ។

តួលេខចុងក្រោយបំផុតកើតឡើង បន្ទាប់ពីក្រុមហ៊ុន Cupertino រដ្ឋកាលីហ្វ័រញ៉ាកាលពីខែកុម្ភៈបានប្រកាសពីការធ្លាក់ចុះ ប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៤ ឆ្នាំបន្ទាប់ពីការរឹតបន្តឹងដោយសារជំងឺរាតត្បាត លើរោងចក្រនៅប្រទេសចិន របស់ខ្លួនបានកាត់បន្ថយការលក់ iPhone ចុងក្រោយបំផុតក្នុងរដូវវិស្សមកាល។

ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនរកបាន ២៤.១៦ ពាន់លានដុល្លារ ឬ ១.៥២ ដុល្លារក្នុងមួយហ៊ុន ក្នុងរយៈពេល ៣ ខែបានបញ្ចប់នៅថ្ងៃទី ១ ខែមេសា។

នោះបានធ្លាក់ចុះបន្តិចពី ២៥.០១ ពាន់លានដុល្លារ ហើយក៏ស្មើនឹង ១.៥២ ដុល្លារក្នុងមួយហ៊ុនកាលពីឆ្នាំមុន។

ប្រាក់ចំណូលបានធ្លាក់ចុះ ៣ ភាគរយមកនៅត្រឹម ៩៤.៨៤ ពាន់លានដុល្លារពី ៩៧.២៨ ពាន់លានដុល្លារ។

យោងតាមការស្ទង់មតិរបស់ FactSet បានឲ្យដឹងថា ជាមធ្យមអ្នកវិភាគរំពឹងថានឹងរកប្រាក់ចំណូលបាន ១.៤៣ ដុល្លារក្នុងមួយហ៊ុនលើប្រាក់ចំណូល ៩២.៩១ ពាន់លានដុល្លារ។

សម្រាប់ត្រីមាសទី ៣ សារពើពន្ធបច្ចុប្បន្ន ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនរំពឹងថាលទ្ធផលនៃប្រាក់ចំណូលនឹងមាន “ស្រដៀងគ្នា ទៅនឹងត្រីមាសទី២។

អ្នកវិភាគកំពុងព្យាករណ៍ថា មានចំនួន ៨៤.៥ពាន់លានដុល្លារ ដែលវាទាបជាងអ្វីដែល Apple កំពុងផ្តល់យោបល់។

ក្រុមហ៊ុន Apple បាននិយាយថា ការលក់ iPhone បាននាំមកនូវប្រាក់ចំណូលចំនួន ៥១.៣៣ ពាន់លានដុល្លារនៅត្រីមាសទីមួយ។

អ្នកវិភាគបានរំពឹងថានឹងមាន ៤៨.៦៦ ពាន់លានដុល្លារតិចតួច។

ប្រាក់ចំណូលនៅក្នុងផ្នែកសេវាកម្មសំខាន់ៗរបស់ខ្លួនមានចំនួន ២០.៩១ ពាន់លានដុល្លារ លើសពីការប៉ាន់ស្មានរបស់ Wall Street បន្តិចមានចំនួន ២០.៦៦ ពាន់លានដុល្លារ។

នាយកប្រតិបត្តិ Tim Cook បាននិយាយក្នុងសន្និសិទមួយថា Apple កំពុងមើលឃើញបញ្ហាប្រឈមដែលកំពុងបន្ត ទាក់ទងនឹងបរិយាកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ ប៉ុន្តែក្រុមហ៊ុននៅតែបន្តគ្រប់គ្រងរយៈពេលវែង៕ ដោយ៖លី ភីលីព

Most Popular

To Top