បច្ចេកវិទ្យា

វិស្វករបច្ចេកវិទ្យារបស់ Google ដ៏ល្បីម្នាក់ព្រមានអំពី AI ជាការងារបន្ទាន់ ជាងបម្រែបម្រួលអាកាសធាតុ

បរទេស៖ អតីតអ្នកជំនាញវិស្វកម្មនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google លោក Geoffrey Hinton ដែលត្រូវបានគេចាត់ទុកថា ជាបិតាបច្ចេកវិទ្យា AI ឬGodfather of AIនោះបានចេញមកធ្វើការ ព្រមានអំពីការមកដល់នៃ បច្ចេកវិទ្យាស្មាតវ៉ៃឬ AI នោះថាគឺជាកិច្ចការងារបន្ទាន់ និងគ្រោះថ្នាក់ជាងកិច្ចការងារ បម្រែបម្រួលអាកាសធាតុទៀតផង។

Hinton បានពោលបែបនេះថា ៖ខ្ញុំនឹងមិនឲ្យតម្លៃខ្លាំងទៅលើបញ្ហា បម្រែបម្រួលអាកាសធាតុពេកនោះទេពីព្រោះថា អ្នកមិនគួរបារម្ភពីបញ្ហានេះឡើយពីព្រោះថា គ្រោះថ្នាក់នៃបច្ចេកវិទ្យា AI គឺមានភាពបន្ទាន់និងគ្រោះថ្នាក់ ជាងបញ្ហាណាទាំងអស់នៅពេលនេះ។

Hintonថ្មីៗនេះបានប្រកាសចាកចេញ ពីតួនាទីរបស់គាត់នៅជួរមុខនៃ ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ Googleហើយគាត់ធ្លាប់បានពន្យល់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីឱ្យគាត់អាចបង្កើតវេទិកា មួយសម្រាប់ខ្លួនគាត់ដើម្បីព្រមានពីហានិភ័យដែល AI បង្ហាញដោយមិនមានការត្រួតពិនិត្យ ពីអតីតនិយោជករបស់គាត់នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top