The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបខ្លាំងតួគី Galatasaray កំពុងចាប់អារម្មណ៍កីឡាករឆ្នើមម្នាក់របស់ក្លឹបជើងឯកថ្មីរបស់អ៊ីតាលី Napoli។
ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករ Giovanni Simeone កំពុងទាកទាញចំណាប់អារម្មណ៍ក្លឹបជាច្រើនដោយក្នុងនោះក៏មានក្លឹបយក្សរបស់តួគី Galatasary ផងដែរ។
ព័ត៌មានឆ្លើយតបពីខាងអ៊ីតាលី វិញត្រូវបានចេញផ្សាយដោយ The Goal ទោះបីជាយ៉ាងណាបានអះអាងថាភ្នាក់ងាររបស់កីឡាករហាក់ដូចជា បានបង្ហើបអំពីដំណឹងល្អថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន ផ្ទាល់រូបនេះក៏កំពុងចាប់អារម្មណ៍ជាមួយនឹងGalatasary ដូចគ្នាផងដែរ។
គួរឲ្យដឹងដែរថា Simeone បច្ចុប្បន្នមានវ័យទើបតែ ២៧ឆ្នាំហើយបានចូលរួមជាមួយនឹងក្លឹប Napoli ទើបតែកាលពីឆ្នាំ២០២២កន្លងមកប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី