ខ្សែប្រយុទ្ធ Lionel Messi នឹងចូលរួមជួយក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះជាមួយអូស្ត្រាលី ក្នុងជំនួបមិត្តភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ១៥ មិថុនាខាងមុខ។
ព័ត៌មាននេះ ត្រូវបានបង្ហើបដោយស្ថានទូតអាហ្សង់ទីន ប្រចាំប្រទេសចិននាថ្ងៃនេះ។ យោងតាមប្រភពដដែលចុះផ្សាយដោយសារព័ត៌មានហ្សាកាតាប៉ុស្តិ៍ បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Workers’ Stadium នៅទីក្រុងប៉េកាំង។ នេះគឺជាលើកទីមួយក្នុងរយៈពេល ១៥ ឆ្នាំដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានមកលេងនៅទឹកដីចិន។
បន្ទាប់ពីលេងជាមួយអូស្ត្រាលី រួច ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវមានប្រកួតជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនៅរដ្ឋធានីហ្សាកាតានាថ្ងៃទី ១៩ មិថុនា។
មិនទាន់មានសេចក្ដីរាយការណ៍ណាមួយអាចបញ្ជាក់បានទេថា Messi អាចចូលលេង ពេលប៉ះជាមួយឥណ្ឌូណេស៊ី ឬអត់ នៅឡើយទេគិតមកទល់ពេលនេះ៕
ប្រភព៖ Sabay