ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បានអះអាងក្នុងព្រឹត្តិការណ៍ AI Forward 2023 កាលពីថ្ងៃទី២២ឧសភាថា AI នឹងចូលមកជំនួសរឿង២យ៉ាងធំបំផុតលើអ៊ីនធើណេតគឺ search engine និងវេបសាយលក់ទំនិញ។
លោកនិយាយដូច្នេះថា៖ «អ្នកនឹងមិនចូលទៅកាន់ search site ម្តងទៀតឡើយ។ អ្នកក៏នឹងមិនចូលទៅកាន់វេបសាយ Amazon នោះដែរ។»
មហាសេដ្ឋីពិភពលោក លោក ប៊ីល ហ្គេត បារម្ភថាក្រុមហ៊ុន Microsoft នឹងតាមមិនទាន់បច្ចេកវិទ្យានេះ ដែលអាចធ្វើឱ្យបាត់បង់ឱកាសបាន ដោយលោកលើកឡើងថា នរណាក៏ដោយ ឱ្យតែយកឈ្នះ AI នេះបាន គឺជារឿងដ៏ធំមួយ៕