បច្ចេកវិទ្យា

Apple នឹងចំណាយប្រាក់រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យា 5G ផលិតនៅអាមេរិក

ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple កាលពីម្សិលមិញបានប្រកាសពីការសហការគ្នាដោយ មានតម្លៃរាប់ពាន់លានដុល្លារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Broadcom ដើម្បីបង្កើតសមាសធាតុទំនើប សម្រាប់ភ្ជាប់ឥតខ្សែទៅកាន់បណ្តាញទូរគមនាគមន៍ 5G មានល្បឿនលឿន យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។

ក្រុមហ៊ុនផលិត iPhone មិនបានបញ្ជាក់ច្បាស់ថា ចំនួនប៉ុន្មានពាន់លានដុល្លារ ដែលខ្លួននឹងដាក់ចូលទៅក្នុងសម្ព័ន្ធ Broadcom នោះទេ ប៉ុន្តែបាននិយាយថា វាជាផ្នែកមួយ នៃការប្តេជ្ញាចិត្តលើការវិនិយោគចំពោះសេដ្ឋកិច្ចអាមេរិក។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងពិតជារំភើបក្នុងការធ្វើការប្តេជ្ញាចិត្តដែលប្រើប្រាស់ នូវភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត និងស្មារតីច្នៃប្រឌិតថ្មី នៃផលិតកម្មអាមេរិក ។

ផលិតផលទាំងអស់របស់ Apple អាស្រ័យទៅលើបច្ចេកវិទ្យាដែលត្រូវបានវិស្វកម្ម និងសាងសង់នៅទីនេះនៅអាមេរិក ហើយយើងនឹងបន្តធ្វើឱ្យការវិនិយោគ របស់យើងកាន់តែស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ពីព្រោះយើងមានជំនឿ ដែលមិនអាចប្រកែកបានចំពោះអនាគតរបស់អាមេរិក។

សម្ព័ន្ធភាពនេះនឹងរួមបញ្ចូលការរចនា និងផលិតសមាសធាតុប្រេកង់វិទ្យុដ៏ទំនើប និងផ្នែកការតភ្ជាប់ឥតខ្សែដ៏ទំនើប ផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក ។

នេះបើយោងតាមក្រុមហ៊ុន Apple បាននិយាយថា បច្ចេកវិទ្យា 5G កំពុងបង្កើតអនាគត នៃគ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ជំនាន់ក្រោយ ហើយ Apple កំពុងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យនេះនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Apple កំពុងតែឈានទៅមុខក្នុងការបំពេញតាមការសន្យាដែលខ្លួនបានធ្វើកាលឆ្នាំ ២០២១ នៃការវិនិយោគទឹកប្រាក់ចំនួន ៤៣០ លានដុល្លារអាមេរិក (RM2 billion) ចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំ ។

នេះបើយោងតាមបច្ចេកវិទ្យា Silicon Valley titan បាននិយាយថា ការបណ្តាក់ទុនទាំងនោះរួមមានលុយ ដាក់ចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ គម្រោងដើមទុន និងអ្នកផ្គត់ផ្គង់៕ ដោយ៖លី ភីលីព

Most Popular

To Top