បច្ចេកវិទ្យា

នាយកប្រតិបត្តិ Twitter ទទួលខុសផ្នែកសុវត្ថិភាព មាតិកាបានលាលែងពីតំណែង បន្ទាប់ពីការរិះគន់ របស់លោក Elon Musk

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោកស្រីនាយកប្រតិបត្តិ Twitter កំពូលដែលទទួលខុសត្រូវ ចំពោះសុវត្ថិភាព និងការសម្របសម្រួលខ្លឹមសារ បានចាកចេញពីក្រុមហ៊ុន ចំពោះការចាកចេញ របស់លោកធ្វើឡើងភ្លាមៗ បន្ទាប់ពីម្ចាស់ក្រុមហ៊ុន លោក Elon Musk បានត្អូញត្អែរជាសាធារណៈអំពីការចាត់ចែងរបស់វេទិកា អំពីប្រធានបទអ្នកប្តូរភេទ ។

ការចាកចេញនេះបានចង្អុលបង្ហាញ ពីរលកនៃភាពចលាចលថ្មីក្នុងចំណោមមន្ត្រីសំខាន់ៗនៅ Twitter ចាប់តាំងពីលោក Musk បានចូលកាន់តំណែង កាលពីឆ្នាំមុន។ លោកស្រី Ella Irwin ជាប្រធានផ្នែកទទួលខុសត្រូវ និង សុវត្ថិភាពរបស់ Twitter បានបញ្ជាក់ពីការលាលែងពីតំណែង របស់លោកស្រីនៅលើ tweets ទំាង៣ កាលពីល្ងាចថ្ងៃសុក្រ ។ លោកស្រីមិនបាននិយាយ នៅលើសារថា ហេតុអ្វីបានជាលោកស្រីចាកចេញនោះទេ ប៉ុន្តែការចាកចេញ របស់លោកស្រីបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Musk បានរិះគន់ការចាត់ ចែងរបស់ Twitter លើ Tweet អំពីឯកសាររបស់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយបែបអភិរក្ស ចោទសួរអំពីការព្យាបាលប្តូរភេទសម្រាប់កុមារ និងក្មេងជំទង់ ។

លោក Musk បានឆ្លើយតបទៅនឹងការត្អូញត្អែរដោយលោក Jeremy Boreing សហនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ The Daily Wire ។ លោក Boreing បាននិយាយនៅលើ Tweets និង Retweets របស់អ្នកអត្ថាធិប្បាយអភិរក្សនិយមកាលពីថ្ងៃព្រហស្បតិ៍ថា Twitter កំពុងគាបសង្កត់ភាព យន្តដោយដាក់ទង់ការបង្ហោះអំពីវាថា ជាពាក្យសម្ដីស្អប់ និងរក្សាភាពយន្តនេះចេញពីបញ្ជីនៃប្រធានបទដែលកំពុងពេញនិយម។

លោក Boreing បានសរសេរថា Twitter បានលុបចោលកិច្ចព្រមព្រៀងដើម្បីចាក់បញ្ចាំងរឿង “What is a Woman?” ដោយឥតគិតថ្លៃនៅលើវេទិកា ដោយសារតែករណី២ ដោយការយល់ច្រឡំ។ ច្បាប់ Twitter ហាមប្រាមការសំដៅដោយចេតនាទៅកាន់បុគ្គលកែភេទដែលមានភេទ ឬឈ្មោះខុស។ នេះជាកំហុសរបស់មនុស្សជាច្រើននៅ Twitter។ លោក Musk បានសរសេរតបវិញថា តើអ្នកយល់ព្រមឬអត់ក្នុងការប្រើសព្វនាមរបស់អ្នកណាម្នាក់ ការមិនធ្វើបែបនេះគឺជាការឈ្លើយបំផុត ហើយប្រាកដជាមិនបំពានច្បាប់។

លោកស្រី Irwin បានសរសេរ កាលពីថ្ងៃសុក្រថា មនុស្សម្នាក់ ឬពីរនាក់បានកត់សម្គាល់ ។ លោកបានចាកចេញ ពីក្រុមហ៊ុន មួយថ្ងៃមុនហើយលោកស្រី បានកត់សម្គាល់ការរំពឹងទុកអំពីថា តើនាងត្រូវបានគេបណ្តេញចេញឬក៏លាឈប់ ។ លោកស្រីបានចំអកថានាងនឹងបង្ហោះ 24 tweets ដើម្បីពន្យល់ពីការ ចាកចេញរបស់លោកស្រី ៕

Most Popular

To Top