បច្ចេកវិទ្យា

Lexus ទើបបញ្ចេញ​រថយន្តរាងតូច ច្រឡឹងបំផុតរបស់ខ្លួន! ល្មម​ជិះ

ឥឡូវនេះ Lexus ចាប់ផ្តើម​ទន្ទ្រានយកទីផ្សាររថយន្តធុនតូចៗហើយ ដោយបានបញ្ចេញ​រថយន្តរាងតូចច្រឡឹងដ៏ថ្មីសន្លាង​បំផុតរបស់ខ្លួនគឺម៉ូឌែល LBX។ រថយន្តនេះ ស្រដៀង​នឹង​ Toyota Yaris Cross ដែរ ដោយ​អភិវឌ្ឍលើ​គ្រោងឆ្អឹង TNGA-B។

វា​ជារថយន្ត​ដ៏តូចបំផុត​របស់ Lexus ដែលមានប្រវែងត្រឹមតែ ៤១៩០មម, ទទឹង ១៨២៥មម, កម្ពស់ ១៥៤៥មម និងមានប្រវែងពីកង់មុខ ទៅកង់ក្រោយ ២៥៨០មម។

គួរឱ្យកត់សម្គាល់បំផុតនោះ ផ្នែកខាងមុខរបស់​រថយន្តនេះ បានផ្លាស់ប្តូរ​ការឌីហ្សាញ​បែបបុរាណរបស់ Lexus គឺ​ប៉ាណា spindle grille ជំនួស​មកជាការឌីហ្សាះ​បែបសំបុកឃ្មុំ។ ចង្កៀង​មុខ​ LED រាងជាឆ្នូតវែង ឯ​ចង្កៀងខាងក្រោយ​ជាប្រភេទ LED លាតកាត់ផ្នែកខាងក្រោយ​ពីម្ខាង ទៅម្ខាង ឬហៅថា​ Full LED Taillight។

Lexus LBX ប្រើម៉ាស៊ីនសាំង​ Hybrid ៣ស៊ីឡាំង ចំណុះ ១,៥លីត្រ ដំណើរការជាមួយ​ម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ១៣៤សេះ និងកម្លាំងរមួល ១៨៥ញូតុនម៉ែត្រ ធំជាង Yaris Cross ២០សេះ និង ៦៥ញូតុនម៉ែត្រ។

ក្នុងផ្នែករបស់​រថយន្ត Lexus នេះ បំពាក់​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ, អេក្រង់ Head Up Display, អេក្រង់​ថាច់ស្គ្រីន​ទំហំ ៩,៨អ៊ីញ។ វាត្រូវបានតុបតែង​ដោយពូកស្បែកពិសេស និងមានភ្លើង Ambient Light ផងដែរ ព្រមទាំងបំពាក់​ Speaker ១៣គ្រាប់ឯណោះ។

ការផលិតរថយន្ត Lexus LBX នឹងធ្វើឡើង​នៅចុងឆ្នាំ​២០២៣ ហើយបញ្ចេញ​លក់នៅលើទីផ្សារ ដើមឆ្នាំ​២០២៤ ដោយផ្តោតលើទីផ្សារអឺរ៉ុប និងអូស្ត្រាលី។ យ៉ាងណាមិញ Lexus មិនទាន់បញ្ជាក់ពីតម្លៃ​របស់វានៅឡើយទេ៕

Most Popular

To Top